ភ្នំពេញ៖ តារាសម្តែងសម្បុរស្រអែមស្រស់ កញ្ញា ណាក់ ស្រីណា កំពុងលេចវត្តមានជាថ្មីម្តងទៀតហើយ នៅលើ កញ្ចក់ទូរទស្សន៍ក្នុងស្រុកឈានមុខគេ ហង្សមាស HDTV។

បន្ទាប់ពីទទួលបានការគាំទ្រក្នុងរឿងភាគបុរាណ «ខោល» ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ ណាក់ ស្រីណា ចេញមុខជាតួឯកក្នុងរឿងសម័យបែបកម្សត់វិញម្តងគឺរឿង «ស្នេហាចុងក្រោយ» ដែលកំពុងតែត្រៀមចាក់ផ្សាយក្នុងសប្តាស៍ក្រោយនេះ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 8-9យប់។

នេះអាចថាជារូបភាពបែបថ្មីមួយទៀតសម្រាប់ ណាក់ ស្រីណា ដែលបានចាប់ដៃគូជាលើកដំបូងជាមួយ តារាសម្តែងរូបសង្ហា ទ្រី តារាវុធ។

រឿង «ស្នេហាចុងក្រោយ» ដែលកំពុងតែត្រៀមចាក់ផ្សាយក្នុងសប្តាស៍ក្រោយនេះ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 8-9យប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]