ភ្នំពេញ៖ សិល្បការិនីកញ្ញា ណាក់ ស្រីណា ត្រូវបានមហាជនចាត់ទុកជាតារាស្រីបែបស្រគត់ស្រគំ មិននិយមតែងខ្លួនស្លៀកពាក់ស៊ិចស៊ីពេក។ ពិតណាស់ បើនិយាយពីរូបសម្ផស្សនាងពិតជាស្រស់ស្អាតបែបនារីខ្មែរ គ្រប់ពេលនាងតែងខ្លួនស្លៀកឈុតប្រពៃណី ឬឈុតបុរាណ ឃើញថាមានភាពស្រស់ស្អាតផូរផង់។
លើសពីនេះទៅទៀត តារាសម្ដែង និងពិធីការិនីរាងតូចច្រឡឹងរូបនេះ ក៏និយមរៀបចំខ្លួនបែបសាមញ្ញធម្មតា ពេខ្លះសឹងតែមិនផាត់មុខលាបក្រែមក៏សម្រស់នាងនៅតែស្រស់សោភាដដែល។ មិនតែប៉ុណ្ណោះ រូបភាពដែលនាងធ្លាប់បានបង្ហោះ តែងតែធ្វើឲ្យមហាជនលួចសរសើរពីនាងស្ទើគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍លើកញ្ញា ណាក់ ស្រីណា នាងបានតុបតែងខ្លួនស្លៀកឈុតបុរាណ ថតជាមួយនឹងសត្វដំរី បង្ហាញពីភាពទន់ភ្លន់ជានារីខ្មែរ ហ្វេនឃើញហើយលួចលង់នឹងសម្រស់ដ៏ស្រទន់នាងស្ទើតែមិនបាន។ ហើយគ្រប់សន្លឹកនៃរូបភាពនោះ បញ្ជាក់ឲ្យឃើញថានាងពិតជាសមសួន ហើយរមទមមិនចាញ់ស្ត្រីខ្មែរកាលពីជំនាន់ដើមប៉ុន្មានឡើយ៕
ប្រភពរូបភាព៖ Nob Dane samangkar
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]