ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងដ៏មានប្រជាប្រិយភាព ប៊ីរីយ៉ា ថ្វីត្បិតតែបច្ចុប្បន្ន នាងមិនសូវបង្ហាញខ្លួនក្នុងសិល្បៈច្រើនដូចមុនទៀតក៏ពិតមែន ប៉ុន្តែសម្រាប់ការប្រើប្រាស់ជីវិតឯកជនរបស់នាង ហ្វេនៗនៅតែចាប់អារម្មណ៍ និងគាំទ្រគ្រប់សកម្មភាពរបស់នាងមិនដែលខាន។

ក្នុងនោះផងដែរ បើនិយាយពីសម្រស់របស់ ប៊ីរីយ៉ា ពេលនេះ បើទោះបីជានាងមានអាយុកាន់តែច្រើន និងថែមទាំងមានគ្រួសារ និងកូនមួយរួចទៅហើយក៏ដោយ ក៏តារាស្រីរូបនេះ នៅតែអាចថែរក្សាសម្រស់បាន នៅតែក្មេងជាងវ័យ ហ្វេនៗសរសើរសឹងគ្រប់គ្នា។
ដោយឡែក បើងាកមកចាប់អារម្មណ៍ មើលមុខមាត់កូនស្រីរបស់នាងវិញ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ កូនស្រីរបស់ ប៊ីរីយ៉ា ក៏ស្អាតមិនចាញ់នាងប៉ុន្មាននោះដែរ។ ខណៈពេលនេះ នាងតូចទើបតែមានអាយុ ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទម្រង់មុខមាត់របស់នាងតូចនេះ មើលទៅពិតជាស្រស់ស្អាតដូចក្រមុំៗ កាត់ទៅតាមម្ដាយគ្មានខុសបន្តិចនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]