បកស្បែក ឬចាក់ថ្នាំស្បែកឲ្យស ជាវិធីមួយដើម្បីជួយឲ្យស្បែកភ្លឺថ្លាលឿន ប៉ុន្តែមានដឹងទេថា នៅក្នុងថ្នាំបកស្បែក ឬថ្នាំចាក់ឲ្យស្បែកសទាំងអស់នោះមានផ្ទុកសារធាតុគីមីអ្វីខ្លះ ហើយសុខភាពយើងនឹងប៉ះពាល់បែបណាបើយើងប្រើវាទៅ?
ការពេញនិយមបកស្បែកឲ្យស និងប្រើផលិតឲ្យស្បែកសខុសពីសម្បុរធម្មជាតិកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ព្រោះតែចង់ស្អាត ដោយមិនគិតដល់បញ្ហាប៉ះពាល់ដល់សុខភាពនោះទេ។ នេះបើតាមការឲ្យពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសជំងឺទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបន្តថា ការនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកសនោះអាចបណ្ដាលឲ្យកើតជំងឺសើស្បែក និងជំងឺមហារីកស្បែកផងដែរ។ ក្នុងករណីដែលយើងបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ហើយមិនបានថែទាំស្បែកឲ្យបានត្រឹមត្រូវទេនោះ ស្បែករបស់យើងងាយរងការរលាកពីពន្លឺព្រះអាទិត្យ ព្រោះស្បែកនោះខ្សោយជាងស្បែកធម្មតា។ ម៉្យាងវិញទៀត ពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលនាំឲ្យកើតជំងឺមហារីកស្បែកបាន។ លើសពីនេះ ការបកស្បែកមួយចំនួន មិនដឹងថា ធ្វើតាមបច្ចេកទេសមកពីណាឲ្យប្រាកដ ពោលគឺចេះតែធ្វើតាមការនឹកឃើញ និងត្រាប់តៗគ្នា។
វេជ្ជបណ្ឌិត ដដែលបន្តថា ចំពោះថ្នាំធ្វើឲ្យស្បែកសវិញ មានច្រើនប្រភេទ ហើយបច្ចុប្បន្ន មានឡេលាយ ថ្នាំបកស្បែក ឬចាក់ថ្នាំឲ្យស្បែកសក្នុងរយៈពេលខ្លីនោះដែលបានដាក់លក់នៅតាមទីផ្សារភាគច្រើន មានលាយសារធាតុមួយចំនួនគេមិនបានប្រាប់យើងឲ្យដឹង ដែលក្នុងនោះអាចមានលាយសារធាតុដូចជា បារត អាស៊ីដខ្សោយ ថ្នាំប្រឆាំងការរលាក និងសារធាតុគីមីកាត់មួយចំនួនទៀតដែលនាំឲ្យកើតជំងឺសើស្បែក និងមហារីកស្បែក ព្រោះថាសារធាតុទាំងនោះ បណ្ដាលឲ្យស្បែកបាត់បង់ភាពការពារ។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានបន្ថែមថា រាល់អ្នកដែលនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស អាចប្រឈមជាមួយនឹងជំងឺសើស្បែក ជាពិសេសគឺជំងឺមហារីកស្បែក ច្រើនជាងមនុស្សដែលអត់បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]