រាជធានីភ្នំពេញ ៖ ដោយសារតែ ជាគ្រួសារត្រកូលអ្នកសិល្បៈ តារាប្រុស នីកូ ប្អូនប្រុសបង្កើត តារាចម្រៀង ណុប បាយ៉ារិទ្ធ បានរើសផ្លូវដើរតែមួយ ជាមួយបងប្រុស ដោយចាប់ផ្តើម អាជីពជាតារាចម្រៀង មិនតែប៉ុណ្ណោះ កន្លងទៅថ្មីៗនេះ រូបលោកក៏បាន ក្លាយជា តារាសម្តែងដែល ត្រូវបានហ្វេនៗស្រទាប់យុវវ័យ គាំទ្រភ្លូកទឹកភ្លូកដីផងដែរ។

ជាងនេះទៅទៀត រូបលោក ជាតារាប្រុសមួយរូប ដែលត្រូវបាន មហាជន សរសើរពីលេងម៉ូតសម្លៀកបំពាក់ ទាន់សម័យ តែមើលទៅសមភ្នែក មិនឆ្គងម្តងណាឡើយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សម្លៀកបំពាក់របស់លោក ភាគច្រើន គឺមានភាពសាមញ្ញមិនលេងម៉ូតម៉ាកច្រើន តែប្រសិនបើមើលពី តម្លៃគឺស្លុតចិត្ត តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ គ្រាន់តែ អាវយឺតដែលមើលទៅធម្មតា គ្មានម៉ូតអ្វីសោះ ក៏មានតម្លៃដល់ទៅក្បែរ ៤០០ដុល្លារ ចំណែកឯ អាវក្រៅវែងបន្តិចសោះ មានតម្លៃដល់ទៅជាង ២ពាន់ដុល្លារ ហើយអាវក្រៅដែល ហ្វេនៗកំពុងតែចាប់អារម្មណ៍ខ្លាំងនេះ មានតម្លៃក្បែរ ២ពាន់ដុល្លារផងដែរ ហើយគ្រាន់តែ រាប់ត្រួសៗ អាវតែប៉ុន្មានសោះ រូបលោកចំណាយខ្ទង់ កន្លះម៉ឺនដុល្លារ ឯណោះ ដូច្នេះហើយ​ កុំគិតថាសាមញ្ញៗ ប្រហែលជាប្រេនរាយរងតម្លៃធូរថ្លៃហើយមើលទៅ តែកុំច្រលំជាមួយ នីកូ ឃើញសាមញ្ញមើលទៅស៊ីវីល័យមែន តែតាមពិតនោះ គឺយីហ៊ោល្បីៗតម្លៃកប់ៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង នីកូ
តារាចម្រៀង នីកូ
តារាចម្រៀង នីកូ
តារាចម្រៀង នីកូ
រូបភាព
តារាចម្រៀង នីកូ
តារាចម្រៀង នីកូ
រូបភាព
តារាចម្រៀង នីកូ
តារាចម្រៀង នីកូ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ