មានមូលហេតុច្រើន បង្កឲ្យមានជំងឺខ្សោយបេះដូង ដូចជា កត្តាអាយុ បេះដូងធ្វើការលើសកម្រិត ឬខូចខាត បេះដូងចុះខ្សោយ និងច្របាច់ឈាមទៅចិញ្ចឹមសារពាង្គកាយមិនគ្រប់។ ខ្សោយបេះដូង អាចកើតពេលបេះដូងច្របាច់ ឬពេលបេះដូងសម្រាក។ កត្តាទាំង ២ ពាក់ព័ន្ធនឹងករណីខូចថតបេះដូងខាងក្រោម ផ្នែកខាងឆ្វេង។
អាការៈហត់ ល្ហិតល្ហៃ ជារោគសញ្ញានៃជំងឺខ្សោយបេះដូង ក្នុងចំណោមរោគសញ្ញាផ្សេងទៀត។ ខ្សោយបេះដូងអាចបង្កជារោគសញ្ញាជាច្រើន ហើយសាមញ្ញ អាចធ្វើឲ្យយើងមិនចាប់អារម្មណ៍ ប៉ុន្តែសញ្ញាទាំងនេះគ្រោះថ្នាក់ បើមិនព្យាបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហត់៖ កើតពេលយើងកំពុងធ្វើការ ឬគេងក៏ដោយ។ ធ្វើឲ្យយើងភ្ញាក់ពីដំណេក ព្រោះពេលគេងរាបពេក ពិបាកដកដង្ហើម ទាល់តែកើយខ្នើយ ២ជាន់ ឬកល់ខ្នង។ មានជំងឺនេះអាចនឹងអស់កម្លាំង រសាប់រសល់។ សញ្ញានេះកើតឡើងពេលឈាមទៅបំពេញក្នុងសរសៃឈាម ពីសួតទៅបេះដូង ព្រោះបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ នាំឲ្យជាតិទឹកជ្រាបចូលក្នុងសួត។
ល្ហិតល្ហៃ៖ រាងកាយតែងនឿយហត់ អស់កម្លាំង សូម្បីការងារប្រចាំថ្ងៃ ដូចជា ចម្អិនម្ហូប ដើរ ទិញអីវ៉ាន់ ក៏ពិបាកដែរ។ ផ្នែកធំនៃសញ្ញានេះ មកពីបេះដូងមិនអាចផ្គត់ផ្គង់ឈាមទៅឲ្យកោសិការាងកាយគ្រប់គ្រាន់ នាំឲ្យរាងកាយកាត់បន្ថយតម្រូវការឈាម ទៅកាន់សរីរាង្គមិនសូវសំខាន់មួយចំនួន ពិសេសសាច់ដុំអវយវៈដែលនាំឈាមទៅចិញ្ចឹមខួរក្បាល និងបេះដូង។
នៅមានរោគសញ្ញាដទៃទៀតបញ្ជាក់ថា យើងមានជំងឺខ្សោយបេះដូង៖
- បេះដូងលោតញាប់
- ក្អកជាប់ ឬក្អកឮសូរងឺតៗ
- លែងសូវឃ្លានអាហារ
- ចង្អោរ
- វិលមុខ ធេងធោង
- ឈឺទ្រូង (ពេលវិវដ្ដទៅជាជំងឺគាំងបេះដូង)។
បើគ្នាយើងមានបញ្ហាទាំងនេះ ការស្វែងរកការពិគ្រោះ និងព្យាបាលដោយពេទ្យជំនាញជារឿងចាំបាច់។ ណាត់ជួបគ្រូពេទ្យ ដើម្បីទទួលការណែនាំ និងលេបថ្នាំឲ្យបានត្រឹមត្រូវ។ កាត់បន្ថយញ៉ាំប្រៃ បញ្ចុះទម្ងន់ បើមានជំងឺធាត់ ហាត់ប្រាណ បន្ថយការផឹកស្រា និងឈប់ជក់បារី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]