រាងកាយយើងត្រូវការកូលេស្តេរ៉ូលល្អដើម្បីពង្រឹងសុខភាព ក៏ដូចជាកាត់បន្ថយហានិភ័យពីជំងឺមួយចំនួន។ ពិតណាស់ កូលេស្តេរ៉ូលដើរតួនាទីយ៉ាងសំខាន់នៅក្នុងមុខងាររាងកាយ ជាពិសេសសម្រាប់សុខភាពបេះដូង។ ដូច្នេះហើយ គ្នាយើងគប្បីបង្កើនកូលេស្តេរ៉ូលល្អនៅក្នុងរាងកាយ ជាមួយនឹងអាហារទាំងនេះ។
១. ពពួកសណ្ដែក (Legumes)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពពួកសណ្ដែកដែលមានដូចជាសណ្ដែក និងសណ្ដែកសៀងផ្ទុកបរិមាណជាតិដែកខ្ពស់ ហើយសារធាតុKaempferolនៅក្នុងពពួកសណ្ដែក ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានគុណប្រយោជន៍ជួយកាត់បន្ថយការរលាករ៉ាំរ៉ៃយ៉ាងមានប្រសិទ្ធភាព។ អាហារប្រភេទនេះក៏ជាប្រភពល្អនៃហ្វូឡេត ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងបន្ថយកម្រិតនៃកូលេស្តេរ៉ូលអាក្រក់ ព្រមទាំងបង្កើនកូលេស្តេរ៉ូលល្អជំនួសវិញ។
២. ផ្លែបឺរ
ទន្ទឹមនឹងនេះដែរ ផ្លែបឺរអាចប្រឆាំងនឹងការរលាក បង្កើនកម្រិតកូលេស្តេរ៉ូលល្អ ហើយវាក៏ជាប្រភពនៃម៉ាញ៉េស្យូម។ ផ្លែឈើមួយប្រភេទនេះក៏ផ្ទុកប៉ូតាស្យូម វីតាមីនBនិងK ព្រមទាំងជាតិសរសៃដែលជួយឲ្យយើងឆ្អែតបានយូរ។ លើសពីនេះ វាក៏មានហ្វូឡេតខ្ពស់ និងខ្លាញ់ Monounsaturated ដែលអាចបន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៣. គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
គ្រាប់ផ្លែឈើដូចជាអាល់ម៉ុន និងគ្រាប់ស្វាយចន្ទីជាប្រភពដ៏ល្អនៃអាស៊ីតហ្វូលិក។ វាក៏មានផ្ទុកម៉ាញ៉េស្យូម និងជាតិដែកដែលជួយឲ្យកម្រិតជាតិស្ករក្នុងឈាមប្រសើរឡើង ក៏ដូចជាជំរុញកម្រិតថាមពល។ ចំណែកឯគ្រាប់ផ្លែឈើដូចជាគ្រាប់ល្ពៅ និងគ្រាប់ជីរផ្ទុកបរិមាណជាតិដែកគ្រប់គ្រាន់ ហើយវាក៏សម្បូរទៅដោយម៉ាញ៉េស្យូម ជាតិសរសៃ និងអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលជួយការពារជំងឺបេះដូង និងជួយជំរុញកម្រិតកូលេស្តេរ៉ូលល្អ។ ជាមួយគ្នានេះដែរ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិក៏អាចការពារកោសិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់ថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]