តារាកម្សាន្ត: ប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានសិល្ប:កម្សាន្ត ច្បាស់ណាស់ពិតជាបានស្គាល់នៅកំពូលតារាកំប្លែងដ៏ល្បីលំដាប់ប្រទេសគឺ នាយកុយ ឬឈ្មោះពិតហៅថា ជួងជី ដែលតែងតែធ្វើឲ្យមហាជន និងអ្នកនិយមគាំទ្រ ព្រមទាំងអ្នកដែលទស្សនារឿងកំប្លែងតែងតែផ្ទុះសំណើច រំសាយអស់ទុក្ខកង្វល់នៅពេលដែលបានមើលរឿងការសម្តែងរបស់លោកជាក់ជាមិនខាន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាកំប្លែងនាយកុយបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលសាជាថ្មីម្តងទៀត ក្រោយបានបង្ហាញមុខកូនស្រីដ៏ស្រស់ស្អាត កំពុងមានអាជីវកម្មនៅក្នុងដៃជាម្ចាស់ហាងសម្លៀកបំពាក់នៅម្តុំផ្សារទួលទំពូង រួមទាំងមានរូបសម្រស់ដ៏ស្រស់ស្អាតមិនចាញ់តារាទៀតនោះ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រនៅលើបណ្តាញសង្គមលាន់មាត់សរសើរគ្រប់ៗគ្នាតែម្តង ស្របពេលដែលតារាកំប្លែងជើងចាស់រូបនេះ រួមទាំងកូនស្រីបណ្តូរចិត្តចាប់សហការគ្នាឡាយលក់ផលិតផលតាមអនឡាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា គិតមកត្រឹមឆ្នាំនេះ លោកជួងជី ហៅនាយកុយ លោកមានអាយុ៦៤ឆ្នាំហើយ ស្របពេលដែលលោកប្រឡូកក្នុងវិស័យសិល្ប:អស់រយ:ពេលជាង៤០ឆ្នាំទៅហើយ៕

ចង់ឃើញថាតើ កូនស្រីរបស់តារាកំប្លែងជើងចាស់រូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

នាយកុយ
កូនស្រីនាយកុយ
កូនស្រីនាយកុយ
កូនស្រីនាយកុយ
នាយកុយ និងកូនស្រី
នាយកុយ និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ