រោគសញ្ញាទូទៅមួយចំនួននៃជំងឺទឹកនោមផ្អែមមានដូចជានោមញឹកញាប់ ស្រកទម្ងន់ភ្លាមៗ ឃ្លាន ស្ពឹកដៃ ឬជើង ស្បែកស្ងួត ការឆ្លងមេរោគ និងអាការៈអស់កម្លាំងរ៉ាំរ៉ៃ។ យ៉ាងណាមិញ ជំងឺនេះក៏អាចជះឥទ្ធិពលដល់ភ្នែករបស់យើងដូចគ្នា។ ខាងក្រោមនេះ ជាសញ្ញាព្រមាននៃភ្នែកមួយចំនួន ដែលបញ្ជាក់ថាគ្នាយើងមានជំងឺទឹកនោមផ្អែម។
១. ព្រិលភ្នែក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ជំងឺទឹកនោមផ្អែមបង្ហាញឲ្យយើងដឹងថា កម្រិតជាតិគ្លុយកូសរបស់យើងខ្ពស់ពេក ឬទាបពេក។ នៅពេលដែលយើងកើតជំងឺនេះ សារធាតុរាវហូរចូលទៅក្នុងកែវភ្នែក ដែលអាចបណ្ដាលឲ្យយើងព្រិលភ្នែក ដែលជាលទ្ធផល កែវភ្នែកឡើងហើម និងផ្លាស់ប្ដូររូបរាង។ យ៉ាងណាមិញ ការផ្លាស់ប្ដូរនេះអាចធ្វើឲ្យភ្នែកយើងពិបាកផ្ដោតអារម្មណ៍ និងមើលមិនសូវច្បាស់។
២. ភ្នែកហត់នឿយរ៉ាំរ៉ៃ
ខណៈការធ្វើការរយៈពេលយូរម៉ោង អាចធ្វើឲ្យភ្នែករបស់យើងហត់នឿយ វាក៏អាចបង្ហាញពីសញ្ញានៃបញ្ហាធ្ងន់ធ្ងរផងដែរ។ ការចំណាយពេលច្រើនម៉ោងនៅមុខអេក្រង់កុំព្យូទ័រ ឬការអានអក្សរតូចៗ ក៏អាចបណ្ដាលឲ្យភ្នែករបស់យើងហត់នឿយដូចគ្នា។ ប៉ុន្តែ ប្រសិនបើអាការៈនេះ មិនបាត់ទៅវិញភ្លាមៗ បន្ទាប់ពីយើងសម្រាកភ្នែកទេនោះ ឬប្រសិនបើវាមានរយៈពេល៣ថ្ងៃ ឬយូរជាងនេះ យើងអាចនឹងមានជំងឺទឹកនោមផ្អែម។
៣. ភ្នែករំញោចនឹងពន្លឺ
ការឆ្លងមេរោគ ការរហែកកញ្ចក់ភ្នែក ឬជំងឺមួយចំនួន ដូចជាជំងឺរលាកស្រោមខួរ អាចធ្វើឲ្យភ្នែករបស់យើងមានរំញោចខ្លាំងជាមួយនឹងពន្លឺជាងធម្មតា។ ក្នុងករណីដែលយើងមានអាការៈនេះ ហើយមិនបាត់ទៅវិញនៅក្នុងរយៈពេលខ្លី គ្នាយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
៤. មិនអាចផ្ដោតអារម្មណ៍
តើគ្នាយើងធ្លាប់មានអាការៈព្រិលភ្នែករាល់ពេលព្យាយាមផ្ដោតលើវត្ថុអ្វីមួយដែរឬទេ? ទោះបីបញ្ហានេះអាចបណ្ដាលមកពីយើងចំណាយពេលច្រើននៅមុខអេក្រង់កុំព្យូទ័រ ឬអានអក្សរតូចៗក៏ដោយ ប៉ុន្តែពេលខ្លះវាក៏អាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរដូចគ្នា។ ដូច្នេះហើយ ប្រសិនបើយើងមិនអាចផ្ដោតលើវត្ថុអ្វីមួយបាន ឬសង្កេតឃើញបញ្ហាព្រិលភ្នែក យើងគប្បីពិនិត្យភ្នែករកជំងឺទឹកនោមផ្អែម ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]