តារាកម្សាន្ត: ក្រោយចាកចោលអាជីពជាតារាសម្តែង និងទៅរស់នៅជាមួយឧត្តមស្វាមីលើទឹកដីសហរដ្ឋអាមេរិកអស់រយ:ជាយូររួចមកនោះ អ្នកនាង នីមុល្លីកា អតីតតារាស្រី និងជាតួអង្គសម្តែងដ៏ឆ្នើមប្រចាំខ្សែភាពយន្តខ្មែរជាច្រើនរួមមាន រឿងទឹកចត្តិបងស្រី រឿងរឿងទឹកកូនប្រសារស្រី និងរឿងកុមារី២៥ឆ្នាំផងដែលនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្ររូបនាង ដោយកាលពីពេលថ្មីៗនេះ អ្នកនាង នីមុល្លីកា បានបើកបង្ហាញ មុខកូនប្រុសស្រីរបស់អ្នកនាងដ៏សែនស្រស់ស្អាត និងស្រស់សង្ហា មិនចាញ់អ្នកនាង និងស្វាមីប៉ុន្មានទេ រហូតទទួលបានការគាំទ្រយ៉ាង ភ្លូកទឹកភ្លូកដីពីសំណាក់មហាជនផងដែរ។
យ៉ាងណាមិញអមដោយរូបថតប៉ុន្មានសន្លឹករបស់កូនប្រុសកូនស្រីអ្នកនាងនោះក៏បានបង្ហាញពីវីដេអូរបស់កូនស្រីបណ្តូលចិត្តរបស់តារាស្រីរូបនេះកំពុងតែហាត់កីឡា ទំនងជាកីឡាការ៉ាតេដូ និងពាក់ខ្សែក្រវ៉ាត់ពណ៌សលាយលឿងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោយឈប់ពីវិស័យសិល្ប: និងរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាអាណិកជនខ្មែរអាមេរិកអស់រយ:ពេលជាច្រើនឆ្នាំកន្លងមក តួអង្គស្រី កុមារី២៥ឆ្នាំរូបនេះ បានទទួលចំណងដៃកូនប្រុសចំនួន១នាក់ និងកូនស្រីចំនួន១នាក់ ដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់ផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]