រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា ចាំយ៉ាងច្បាស់ កីឡាការិនីតៃក្វាន់ដូដំបូង ស៊ន សៀវម៉ី ដែលអាចប្រកួតដណ្តើមយកបាន មេដាសមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម មិនតែប៉ុណ្ណោះ ពេលកន្លងទៅនេះ រូបនាងក៏ឡើង ងារជាជំទាវផងដែរ។
ក្រោយពេល សម្រេចសែនព្រេនជាមួយនឹងគូដណ្តឹង ដោយសារតែ ការខកខានមិនបានរៀបការឲ្យធំដុំ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ ក្រោយមក មិនបានប៉ុន្មានខែផង រូបនាង ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ផងដែរ តែជា ក្មេងស្រី ឫក្មេងប្រុសនោះ រូបនាងក៏ មិនធ្លាប់បានបង្ហើបទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណាក្តី កាលនៅក្រមុំ មិនទាន់រៀបការ មិនទាន់ពពោះ កីឡាការិនី ស៊ន សៀវម៉ី ត្រូវបានមហាជន ផ្ទុះការកើតសរសើរពី សម្រស់របស់រូបនាង បើទោះបី ហាត់រៀនជំនាញបែបនេះក្តី តែប្រសិនបើ ក្រឡេកទៅមើលរាងរូវរបស់រូបនាងវិញ គឺពិតជាស្រស់ស្អាត ដូចនារី ដែលស្រឡុក មើលមិនដឹងសោះថាជា កីឡាការិនីតៃក្វាន់ដូ សូម្បីបន្តិចឡើយ តែពេលកំពុងពពោះនេះ រូបនាងបែកសាច់បែកឈាម កាន់តែស្រស់ស្អាតខ្លាំងថែម ឃើញទឹកមុខប្រិមប្រិយគួរឲ្យស្រលាញ់ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]