ចង្វាក់បេះដូងជាចំនួនហ្រ្វេកង់បេះដូងលោតក្នុងមួយនាទី ហើយវាអាចរងការប៉ះពាល់ពីកត្តាមួយចំនួនដូចជា សកម្មភាព ស្ថានភាពផ្លូវចិត្ត និងការប្រើថ្នាំខ្លះៗ ពិសេសសារធាតុក្នុងអាហារតែម្តង។ បេះដូងមានសុខភាពល្អ លោតចន្លោះពី ៦០-១០០ ដងក្នុងមួយនាទី។ យ៉ាងណា មានសារធាតុមួយចំនួនក្នុងអាហារ បង្កឲ្យចង្វាក់បេះដូងលោតខុសធម្មតា។
១. ជាតិកាហ្វេអ៊ីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាតិកាហ្វេអ៊ីន មានក្នុងកាហ្វេ តែខ្មៅ តែបៃតង ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង ដែលភ្ញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយរំញោចដល់ខួរក្បាល និងសរសៃប្រសាទ។ កាហ្វេអាចធ្វើឲ្យញ័រទ្រូង ប៉ុន្តែគេសិក្សាឃើញថា កាហ្វេមិនមែនសុទ្ធតែអាចធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះមានប្រភេទកាហ្វេខ្លះ អាចជួយសម្រួលសុខភាពបានទៀតផង។
២. ជាតិអាល់កុល
ស្រាធ្វើឲ្យបេះដូងលោតខុសចង្វាក់ ថតបេះដូងខាងលើកន្ត្រាក់ញាប់ និងថតបេះដូងខាងក្រោម លោតខុសប្រក្រតី។ ជាតិអាល់កុលក្នុងស្រា អាចបំផ្លាញកោសិកាបេះដូង។ បើឈប់ផឹកស្រា អាចកាត់បន្ថយការប្រឈមស្ថានភាពបេះដូងលោតខុសចង្វាក់ ជួយឲ្យបេះដូងត្រលប់មកដូចដើមវិញ។
៣. ញ៉ាំស្ករច្រើនពេក
ញ៉ាំអាហារមានកាបូអ៊ីដ្រាត (ជាតិស្ករ) ខ្ពស់ ធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង នាំឲ្យញ័រទ្រូងដូចគ្នា។ អាហារទាំងនោះ មានដូចជា ភេសជ្ជៈជាតិស្ករខ្ពស់ ស្ករគ្រាប់ បង្អែម អាហារកញ្ចប់ នំបុ័ង ប៉ាស្តា និងអង្ករខ្សាយ។ ដើម្បីបញ្ចៀសបញ្ហានេះ គ្នាយើងគួរញុំាអាហារមានជាតិសរសៃខ្ពស់ ដូចជា អង្ករសម្រូប នំបុ័ង ស្រូវសាឡី បន្លែ និងសណ្តែកវិញ ព្រោះមានផ្ទុកជាតិស្ករតិច។
អាហារល្អចំពោះសុខភាពបេះដូង
យោងតាមការណែនាំពីសមាគមបេះដូងអាមេរិក AHA របបអាហារល្អបំផុតសម្រាប់សុខភាពបេះដូង មានដូចជា៖
- បន្លែ ផ្លែឈើ
- សណ្តែកសៀង និងពពួកសណ្តែកកួរផ្សេងទៀត
- គ្រាប់ធញ្ញជាតិ
ទោះជាយ៉ាងណា យើងអាចបន្ថែមអាហារមានរសជាតិឆ្ងាញ់ផ្សេងទៀតចូលក្នុងរបបអាហារខាងលើ ដូចជា៖
- គ្រឿងសមុទ្រ
- សាច់បក្សីអត់ស្បែក
- ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]