រាជធានីភ្នំពេញ ៖ ក្រោយពេល ចាប់គូសម្តែងជាតួឯកជាមួយគ្នា បានច្រើនរឿងគួរសមហើយនោះ ហ្វេនៗរបស់ តារាសម្តែងស្រី ស៊ីន យូប៊ីន និងតារាសម្តែងប្រុស​ ខាត់ វ៉ៃហាំង ចាប់ផ្តើមចាប់គូ អ្នកទាំងពីរឲ្យក្លាយជា ដៃគូពិតប្រាកដ ដោយសារតែ ឃើញសម្តែងជាតួស្រីតួប្រុសសមនឹងគ្នាពេក។

តែចាប់តាំងពី មានអ្នកគាំទ្រចាប់គូគ្នា ជារឿយៗមក អ្នកទាំងពីរ​ ក៏ចាប់ផ្តើមកាន់តែសម្តែងភាពស្និទស្នាល នឹងគ្នាខ្លាំងឡើងថែមទៀត រហូតធ្វើឲ្យហ្វេនៗ កាន់តែជ្រួលច្របល់ ព្រោះតែមើលទៅ អ្នកទាំងពីរ ស្ទើរតែដូចនឹងគូស្នេហ៍ក្រៅឆាកទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ រហូតមកដល់ពេលនេះទៅហើយ អ្នកទាំងពីរ ក៏មិនបានបញ្ជាក់ពី​ ទំនាក់ទំនងរបស់ខ្លួន ឲ្យបានពិតប្រាកដជាក់លាក់ ណាមួយឡើយ ថាសព្វថ្ងៃនេះ ត្រឹមជាមិត្ត ឫដៃគូ? តែថ្មីៗនេះ ហ្វេនៗនាំគ្នាចំហមាត់ បើកភ្នែកធំ ក្រោយឃើញ យូប៊ីន បង្ហោះរូបភាពផ្អែមល្អែម ស្អិតរមួតជាមួយ វៃ៉ហាំង ប៉ុន្តែ សរសេរសារជាភាសាអង់គ្លេស "Just Friends" ដែលមានន័យជាថា «ត្រឹមជាមិត្តភក្តិ»៕ 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង