ភ្នំពេញ៖ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅ តូតា ជាតារាស្រីវ័យក្មេង ពោរពេញដោយទេពកោសល្យសម្តែង ដែលកំពុងឆក់យកបេះដូងអ្នកគាំទ្រខ្មែរ បើទោះបីរៀបការបង្កើតគ្រួសារហើយក្តី មិនតែប៉ុណ្ណោះ ជាញឹកញយ គេតែងឃើញ តារាស្រីនេះ ទទួលបាននូវការស្រលាញ់ និងមើលថែ ពីស្វាមីយ៉ាងខ្លាំង ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់ស្វាមី តូតា តែដោយសារកូវីដ ទើបពិធីជប់លៀង វ័យ៤៣ឆ្នាំ របស់ស្វាមី បានត្រឹមតែ ប្រារព្ធធ្វើទៅតូចតាច មានតែបងប្អូនសាច់ញាតិបន្តិចបន្តួចប៉ុណ្ណោះដែលចូលរួមអរបអរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក្នុងថ្ងៃកំណើតស្វាមីនេះដែរអ្នកនាង តូតា បានរៀបចំកាដូដើម្បីធ្វើឲ្យស្វាមីភ្ញាក់ផ្អើលផងដែរ ជាងនេះទៅទៀត អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺស្វាមីរបស់តារាស្រីរូបនេះពិតជារំភើបនិងទទួលបានស្នាមថើបជាច្រើនពីភរិយាផងដែរ។ ប៉ុន្តែ អ្នកនាង តូតា បានធ្វើស៊ីស្វាមី ដោយក្នុងការដូនោះមិនមានអ្វីក្រៅពីក្រដាសរូបភាពម៉ូតូទឹកមួយសន្លឹកនឹងលិខិតជូនពរមួយសន្លឹកឡើយ។
ទោះជាយ៉ាងណា ក្នុងពិធីខួបកំណើតនោះ ក៏នៅតែមានភាពសប្បាយរីករាយ ដោយមើលទៅម្នាក់ៗមានស្នាមញញឹម ស្នាមសើចរីករាយពី ក្នុងចិត្តគ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]