ភ្នំពេញ៖ មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នឹងធ្វើការឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារដល់សិស្សនិស្សិត ដែលមានការដឹកនាំដោយអង្គការCaring for Cambodia គឺជាអង្គការសប្បុរសធម៌ឈានមុខគេដែលផ្តល់ការអប់រំឥតគិតថ្លៃដល់និស្សិតក្រីក្រចំនួន ៧០០០នាក់ សម្រាប់ឆ្នាំសិក្សាខាងមុខនេះ។ ភាពជាដៃគូជាមួយអង្គការ Caring for Cambodia ដែលបានប្រកាសនៅថ្ងៃទិវាយុវជនអន្តរជាតិដែលបានគូសបញ្ជាក់ពីរបៀបដែលព្រីនស៍ គ្រុប បានចាប់ផ្តើមដំណើរថ្មីនៅគ្រាដ៏សំខាន់មួយ នៅខណៈពេលដែលភាពអត់ការងារធ្វើរបស់យុវជនត្រូវបានគេរំពឹងថានឹងមានការកើនឡើងដោយសារតែស្ថានភាពជម្ងឺរាតត្បាតកូវីត-១៩ នៅកម្ពុជាមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ តាមរយៈការគាំទ្រដល់កម្មវិធីត្រៀមរៀបចំអាជីពការងារ ព្រីនស៍ គ្រុបបាននឹងកំពុងសម្លឹងមើលការវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលអនាគតតាមរយៈការផ្តល់សិទ្ធអំណាចនិងផ្ទៀងផ្ទាត់ដល់វិធីសាស្រ្តតាមស្ថាប័នក្នុងការអភិវឌ្ឍយុវជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Jamie Amelio ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Caring for Cambodia បានមានប្រសាសន៍ថា៖
កម្មវិធីត្រៀមរៀបចំអាជីពការងារបានចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ២០០៦ ដោយបានជួយសិស្សនិស្សិតជាង ៣០០០នាក់ ជារៀងរាល់ឆ្នាំ តាមរយៈការផ្តល់ព័ត៌មានទាក់ទងនឹងអាហារូបករណ៍ ផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងជំនាញ (ឧទាហរណ៍៖ ដូចជាការពង្រឹងជំនាញសម្ភាសន៍របស់ពួកគេ) ការផ្តល់នូវការបណ្តុះបណ្តាលកម្មសិក្សាការរៀបចំពិព័រណ៍ការងារ ការរៀបចំដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យនានា និងការណែនាំសិស្សវិទ្យាល័យទៅកាន់វាគ្មិនលើកទឹកចិត្តជាច្រើនមកពីវិស័យផ្សេងៗគ្នា។ កម្មវិធីនេះធ្វើឱ្យឃើញថាសិស្សវិទ្យាល័យមានភាពខុសគ្នាខ្លាំង ទៅនឹងនិស្សិតក្រោយបញ្ចប់ការសិក្សាព្រោះថានិស្សិតដែលបញ្ចប់ការសិក្សាពីសាលា Caring for Cambodia ងាយនឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យចំនួន ១៨ដង បើប្រៀបធៀបនឹងមធ្យមភាគថ្នាក់ជាតិ។
លោក Cliff Koh អគ្គលេខាធិការរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានមានប្រសាសន៍ថា៖
លើសពីនេះទៅទៀតកម្មវិធីនេះក៏ជួយដល់អតីតនិស្សិតរបស់អង្គការ Caring for Cambodia ដែលកំពុងបន្តសិក្សានៅសាកលវិទ្យាល័យនានាជាមួយនឹងដំណើរការស្វែងរកការងាររបស់ពួកគេ។ សាលារៀនដែលមានការគាំទ្រដោយអង្គការ Caring for Cambodia គឺជាសាលាតែមួយគត់នៅក្នុងប្រទេសដែលបានរៀបចំឱ្យសិស្សនិស្សិតនូវជំនាញដែលពួកគេត្រូវការ ដើម្បីជួយពួកគេឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការងារនៅក្នុងវិស័យកំពុងមានការរីកចម្រើននានាដូចជា៖ ទូរគមនាគមន៍ ភស្តុភារ និងអភិរក្ស។
នៅក្នុងវិស័យអប់រំ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានផ្តល់ការគាំទ្រជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពិសេសជាងនេះទៅទៀតបាននាំយកសិល្បៈនៃការផលិតនាឡិកាស្វីសមកកាន់ប្រទេសកម្ពុជាដោយបានបង្កើតសាលាផលិតនាឡិកាឯករាជ្យដំបូងគេរបស់ប្រទេសកាលពីឆ្នាំមុន ដែលផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការចាប់យកជំនាញហត្ថកម្មថ្មី និងទទួលបាននូវបទពិសោធន៍ចាំបាច់សំខាន់ៗដើម្បីជួយដល់ពួកគេនៅក្នុងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។ សម្ព័ន្ធក្រុមហ៊ុននេះបានធ្វើតាមយុទ្ធសាស្ត្ររួមលើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) ដែលបានបង្កើតឡើងក្នុងនាមជាសមាជិកនៃក្រុមហ៊ុន រួមជាមួយនឹងការផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមនៃវិស័យអប់រំដែលនាំមកនូវផលនារយៈពេលវែង ។
ក្នុងផ្នែកមួយនៃយុទ្ធសាស្រ្តដ៏លើសលុប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) អ្នកឧកញ៉ា Chen Zhi (陳志公爵) បានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជម្ងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយបានប្រកាសពីផែនការបរិច្ចាគថវិកាចំនួន៣លានដុល្លារសហរដ្ឋរអាមេរិក ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនេះ។ នាដំណាច់ឆ្នាំ ២០២០ នេះ Chen Zhi ក៏បានប្តេជ្ញាចិត្តចូលរួមរបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីជួយប្រទេសកម្ពុជាក្នុងកាទិញវ៉ាក់សាំងការពារជម្ងឺកូវីត-១៩ ។
អស់រយៈពេលជាច្រើនឆ្នាំ មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ប្រមាណជាង ២៥០កម្មវិធី និងបានផ្តល់ជំនួយជាមូលនិធិ និងសម្ភារៈផ្សេងទៀតដែលមានតម្លៃប្រមាណជាង ១៤លានដុល្លារសហរដ្ឋអាមេរិច ដែលជួយជាប្រយោជន៍ជូនប្រជាជនប្រមាណ ៥០០,០០០ នាក់។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) នឹងបន្តគាំទ្រដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងប្រកាន់យកវិធីសាស្រ្តរួមមួយក្នុងការគាំទ្រដល់ការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមយ៉ាងទៀងទាត់ រួមផ្សំជាមួយនឹងដំណោះស្រាយដ៏ល្អបំផុតក្នុងការស្វែងរកគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលយ៉ាងខ្ពស់នានា ដែលនឹងធានាបាននូវវឌ្ឍនភាពប្រកបដោយនិរន្តរភាព និងស្ថិតស្ថេរ។
អំពីក្រុមហ៊ុន Prince Holding Group៖
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗផ្តោតទៅលើវិស័យស្នូលចំនួនបី គឺការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុន Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management, និងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះរួមមាន វិស័យអចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និងជីវិតរស់នៅ ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុង ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។
ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី នេះ ព្រីនស៍ ហូលឌីង គ្រុបបានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្បងមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍនារយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាឧទាហរណ៍ ព្រីនស៍ ហូលឌីង គ្រុបកំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍និងលំនៅដ្ឋាននាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅប្រទេសកម្ពុជាក្នុងគោលបំណងធានាបាននូវការវិនិយោគសម្រាប់តំបន់នេះសរុបប្រមាណ ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិច។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចម្ងាយ ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ។
នាពេលខាងមុខនេះ ព្រីនស៍ ហូលឌីង គ្រុបកំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់ទៅក្នុងវិស័យសំខាន់ៗដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជានិងសេដ្ឋកិច្ចក្នុងតំបន់។
អំពី មូលនិធិសប្បុរសធម៌ព្រីនស៍ Prince Charitable Foundation:
ដោយការសុខចិត្តលះបង់ខ្លួនចំពោះជំនួយសប្បុរសធម៌សាធារណៈ គាំទ្រដល់ភារកិច្ចសាជីវកម្ម និងលើកស្ទួយដល់ភាពសុខដុម ព្រមទាំងការរីកចម្រើនក្នុងសង្គម មូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាសមាជិកនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ផ្តោតទៅលើគម្រោងសុខុមាលភាពសង្គម រាប់បញ្ចូលទាំងការអភិវឌ្ឍទីក្រុង និងការការពារដល់អេកូឡូស៊ី ព្រមទាំងយកទឹកចិត្តទុកយ៉ាងខ្លាំងសំដៅជួយដល់ការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ជនពិការ និងមនុស្សចាស់ជរា។ ដោយការប្រគល់អាណត្តិកម្រិតថ្នាក់ជាតិមួយ មូលនិធិសប្បុរសធម៌ព្រីនស៍ បានទទួលនូវទឹកប្រាក់ចំនួន១លានដុល្លារសហរដ្ឋអាមេរិចពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលទំហំទឹកប្រាក់សរុបបានមកពីការធ្វើលទ្ធកម្មចំណូលលក់ទ្រព្យសម្បត្តិ។ មូលនិធិសប្បុរសធម៌ព្រីនស៍ ក៏បានទាក់ទាញប្រាក់ជំនួយដ៏ច្រើនគួរឱ្យកត់សម្គាល់ពីបុគ្គល និងអង្គការផ្សេងៗផងដែរ។ មូលនិធិសប្បុរសធម៌ព្រីនស៍ បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌ជាង២៥០កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន៥០០,០០០នាក់ ជាមួយនឹងជំនួយច្រើនជាង១៤លានដុល្លារសហរដ្ឋអាមេរិច។
អំពី អង្គការ Caring for Cambodia:
អង្គការ Caring for Cambodia ហៅកាត់ថា ស៊ីអេហ្វស៊ី ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ជាអង្គការក្រៅរដ្ឋាភិបាលនិងជាអង្គការសប្បុរសធម៌ ផ្តល់ការអប់រំដល់កុមារកម្ពុជានាពេលបច្ចុប្បន្ននេះ ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរមួយសម្រាប់ប្រទេសកម្ពុជានាថ្ងៃខាងមុខ។ ចំពោះទស្សនៈរបស់ អង្គការ ស៊ីអេហ្វស៊ី គឺថាមានតែការអប់រំប៉ុណ្ណោះ ដែលអាចធ្វើឱ្យការផ្លាស់ប្តូរកើតមានឡើង។ តាមរយៈការផ្តល់នូវវិធីសាស្រ្តពហុជំនាញ អង្គការ ស៊ីអេហ្វស៊ី បានដកនូវរបាំងដែលជាឧបសគ្គរារាំងនិងបានផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សប្រមាណ ៧,០០០នាក់ ជារៀងរាល់ឆ្នាំនៅទូទាំងសាលាចំនួន២១ ចាប់តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ក្នុងតំបន់នៃខេត្តសៀមរាប-ប្រទេសកម្ពុជា។ រាល់ការសម្រេចនេះធ្វើឡើងតាមរយៈកម្មវិធីដ៏មានភាពច្នៃប្រឌិតចំនួន១០ ដែលរួមបញ្ចូលទាំង កម្មវិធីអប់រំសុខភាព កម្មវិធី ICT/STEM និងកម្មវិធីសមភាពយេនឌ័រ ដោយមិនមានការគិតថ្លៃសិក្សាសម្រាប់សិស្សនោះឡើយ។ អង្គការ ស៊ីអេហ្វស៊ី បានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជាដើម្បីធានាបានថាបេសកកម្មរបស់ខ្លួនមាននិរន្តរភាព។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]