ភ្នំពេញ៖  ជាការពិតណាស់ លោក ជួប​ ចាន់កក្កដា ហៅ រ៉ូលីន ជាសិល្បករពហុជំនាញ ដែលមានសមត្ថភាពពិសេសៗជាច្រើនដូចជាការច្រៀងគ្រប់ទម្រង់ ការលេងកំប្លែង និងអាចធ្វើជាពិធីករដែលពូកែខាងសម្តី និងពូកែខាងវោហារស័ព្ទ ទើបជម្រុញឲ្យលោកកាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗពីមហាជនស្ទើរតែគ្រប់មជ្ឈដ្ឋាន។  

យ៉ាងណាមិញ បើងាកទៅមើលពីការតុបតែងខ្លួប និងស្ទាយ៍ស្លៀកពាក់របស់ រ៉ូលីន វិញគេសង្គេតឃើញថាភាគច្រើនលោកតែងតែតុបតែងជាស្រី និងមានភាពកាន់តែប្លែក និងកាន់តែស្រស់ស្អាតជាងមុន សូម្បីតែមិត្តនារីៗក៏ស្ទើរតែចាញ់តារាកំប្លែង រ៉ូលីន ផងដែរ ពោលគឺកម្រឃើញ រ៉ូលីនតុបតែងជាបុរសណាស់ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះស្រាប់តែ តារាពហុជំនាញរូបនេះបានទម្លាយរូបភាពដ៏កម្រ ខ្លួនកាលពីក្មេងមកបង្ហោះឲ្យបងប្អូនអ្នកគាំទ្របានឃើញ ដោយរូបភាពនេះដែរ រ៉ូលីនស្ថិតនៅក្នុងរូបភាពជាបុរស ដែលមើលទៅពិតជាសង្ហាមិនណយមិនចាញ់ពេលបច្ចុប្បន្ននេះប៉ុន្មានឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីនកាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន