វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិជាខ្លាំង មិនថាទាំងផ្នែកផ្លូវចិត្ត និងសេដ្ឋកិច្ច។ ការប្រឈមផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យមានបញ្ហាដល់សុខភាពផ្លូវចិត្ត ក៏ដូចជាការភ័យខ្លាចនៃការឆ្លងជំងឺកូវីដ១៩ ក៏បានធ្វើឲ្យយើងគ្រប់គ្នាទៅជាមានបញ្ហាស្រ្តេសដោយសារកូវីដ១៩។
ដូចគ្នាដែរ ការរក្សាគម្លាត នៅដាច់តែឯងពេលសង្ស័យថាមានឆ្លង ឬបានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ១៩ ក៏ធ្វើឲ្យយើងមានអារម្មណ៍ធុញថប់ និងស្រ្តេសកាន់តែខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាមួយរបស់អង្គការយូនីសេហ្វ ធ្វើឡើងលើមនុស្ស៨ ៤៤៤នាក់នៅតំបន់អាមេរិកឡាទីន បានរកឃើញថាអ្នកចូលរួម២៧ភាគរយ កើតមានបញ្ហាថប់បារម្ភ និង១៥ភាគរយមានបញ្ហាបាក់ទឹកចិត្ត ដោយសារតែវិបត្តិកូវីដ១៩។ ដោយឡែក ៣០ភាគរយនៃអ្នកចូលរួម មូលហេតុដែលធ្វើឲ្យគេមានបញ្ហាផ្លូវចិត្ត ព្រោះតែស្ថានភាពសេដ្ឋកិច្ច។
១. កូវីដ១៩ និងស្ត្រេស
ស្ត្រេសដោយសារកូវីដ១៩ អាចបង្កឲ្យមានបញ្ហាមួយចំនួនដូចជា៖
- មានអារម្មណ៍ខ្លាច ខឹង សោកសៅ បារម្ភ ស្ពឹកស្រពន់ ឬអន្ទះអន្ទែង
- ប្រែប្រួលចំណង់អាហារ ថាមពល ចំណង់ និងចំណាប់អារម្មណ៍
- ពិបាកគេង ឬយល់សប្ដិមិនល្អ
- មានប្រតិកម្មលើរាងកាយដូចជា ឈឺក្បាល ឈឺខ្លួន បញ្ហាក្រពះ និងរមាស់ស្បែក
- ធ្វើឲ្យជំងឺប្រចាំកាយកាន់តែអាក្រក់ឡើង
- បញ្ហាសុខភាពផ្លូវចិត្តក៏កាន់តែធ្ងន់ធ្ងរ
២. វិធីដោះស្រាយស្ត្រេសដោយសារកូវីដ១៩
ដកខ្លួនពីព័ត៌មានខ្លះ៖ បើយើងឃើញតែរឿងកូវីដ១៩ ពេញមួយថ្ងៃៗ ហើយធ្វើឲ្យយើងមានអារម្មណ៍មិនល្អ យើងគួរផ្អាកអានព័ត៌មានទាំងនោះខ្លះ។ នេះរួមទាំងការអាន ការស្ដាប់ និងមើលលើបណ្ដាញសង្គមផងដែរ។ ពិតណាស់ ថាការបានទទួលព័ត៌មានគ្រប់គ្រាន់ល្អសម្រាប់យើងក្នុងស្ថានភាពនេះ ប៉ុន្តែថាការឮពីវិបត្តិដែលកំពុងកើតមាននេះរាល់ថ្ងៃពេកនឹងធ្វើឲ្យយើងមិនសប្បាយចិត្ត។ ដូចនេះ យើងគួរពិចារណាអាន ឬស្ដាប់ព័ត៌មានត្រឹមម្ដង ឬពីរដងក្នុងមួយថ្ងៃ និងអាចបិទទូរទស្សន៍ ទូរសព្ទ និងកុំព្យូទ័រមួយរយៈណាមមួយ ដើម្បីកុំឲ្យឃើញព័ត៌មានទាំងនេះច្រើនពេក។
ថែទាំសុខភាព៖ ក្នុងវិបត្តិកូវីដ១៩ នេះដឹងថាយើងពិតជាពិបាកចិត្ត និងមានស្ត្រេសមិនខាន ដើម្បីដោះស្រាយបញ្ហាស្ត្រេសត្រូវគិតពីបញ្ហាសុខភាពដែរ។ យើងគួរ៖
- ហាត់ដកដង្ហើមវែងៗ ឬធ្វើសមាធិ
- ព្យាយាមញ៉ាំអាហារមានសុខភាព និងតុល្យភាព
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
- គេងឲ្យបានគ្រប់គ្រាន់
- ជៀសវាងផឹកគ្រឿងស្រវឹង កុំជក់បារី និងសារធាតុញៀនផ្សេងៗទៀត
- បន្តអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួន
- ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ តាមការណែនាំរបស់អាជ្ញាធរ
ក្រៅពីអ្វីទាំងនេះ ការបន្តរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ សាច់ញាតិ និងសមាជិកគ្រួសារតាមរយៈទូរសព្ទ ឬប្រព័ន្ធបណ្ដាញសង្គម ក៏ជាចំណែកជួយឲ្យសុខភាពផ្លូវចិត្តយើងល្អដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]