តាមពិតការឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង គឺជាជំងឺ ២ ខុសពីគ្នា ថ្វីត្បិតតែសុទ្ធតែធ្វើឱ្យយើងឈឺក្បាលដូចគ្នា។ ភាគច្រើនយើងមិនដឹងថាឈឺក្បាលប្រកាំងទេ ដោយគិតថាគ្រាន់តែឈឺក្បាលធម្មតាប៉ុណ្ណោះ។ ឱសថការី ហម សេងហុង បានពន្យល់ពីលក្ខណៈខុសគ្នាមួយចំនួនរវាងការឈឺក្បាលធម្មតា និងការឈឺក្បាលប្រកាំងដូចខាងក្រោម៖
១. ឈឺក្បាលធម្មតា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការឈឺក្បាលធម្មតាមានសណ្ឋានខុសៗគ្នាដូចជា ការឈឺក្បាលនៅថ្ងាសខាងមុខដោយសារស្រ្តេស គឺឈឺណែនពេញខួរក្បាលខាងមុខ
ការឈឺក្បាលចុករួយបែកពីលើក្បាលរហូតដល់ខាងក្រោយ ដោយសារតង់ស្យុងសម្ពាធឈាមខ្ពស់ឡើងខ្ពស់។
២. ឈឺក្បាលប្រកាំង
ការឈឺក្បាលប្រកាំងគឺមានលក្ខណៈចុកពើតៗចំហៀងក្បាលខាងធ្វេង ឬខាងស្តាំ នៅប្លុកគ្រាប់ភ្នែក នៅខាងក្រោយគ្រាប់ភ្នែក ឬអាចដល់ត្រចៀក ហើយពេលខ្លះចុកខ្លាំងគឺឈឺក្បាលទាំងសងខាងតែម្តង។ ការឈឺក្បាលប្រកាំង គឺឈឺដូចដាក់ខែ ឬដាក់ពេល ដល់ពេលណាត្រូវឈឺ គឺឈឺរបៀបដូចរៀបរាប់ខាងលើ។ ការឈឺក្បាលប្រកាំងដែលមានលក្ខណៈមធ្យម គឺមានរយៈពេល ៣០នាទី ឯការឈឺក្បាលប្រកាំងដែលមានលក្ខណៈធ្ងន់ធ្ងរអាចមានរយៈពេលរហូតដល់ទៅ ៣ ថ្ងៃ។ អ្នកជំងឺអាចមានអារម្មណ៍ចង់ក្អួត ឬក្អួតតែម្តង ។
ហេតុអ្វីបានជាយើងឈឺក្បាលប្រកាំង?
មូលហេតុដែលធ្វើឱ្យឈឺក្បាលប្រកាំងមានច្រើនកត្តាដូចជា៖
- ការស្ថិតនៅក្រោមកម្ដៅថ្ងៃយូរពេក
- ការគិតច្រើន
- ការធ្វើការច្រើន
- ការហាត់កីឡាខ្លាំងពេក
- ការមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរ
- កត្តាអាហារ
- កត្តាហ្សែន
ហេតុអ្វីបានជាស្ត្រីឈឺក្បាលប្រកាំងច្រើនជាងបុរស?
ស្ត្រីឈឺក្បាលប្រកាំងច្រើនជាងបុរសគឺដោយសារតែ៖
- កត្តាអ័រម៉ូន៖ នៅពេលដែលអ័រម៉ូនភេទស្ត្រីឡើងខ្ពស់ អាចឈឺក្បាលប្រកាំង។
- ភាពហត់នឿយ៖ ពេលស្ត្រីធ្វើការច្រើន អាចហត់ អស់កម្លាំងក៏ធ្វើឱ្យឈឺក្បាលប្រកាំងដែរ។
- សុខភាពស្ត្រីខ្សោយជាងបុរស៖ បុរសរឹងប៉ឹងជាងស្ត្រី ដូច្នេះបុរសអាចសុំានឹងការឈឺក្បាលប្រកាំងបាន។
ឈឺក្បាលប្រកាំងអាចព្យាបាលបានទេ?
ការឈឺក្បាលប្រកាំងមិនអាចជាដាច់ទេ ប៉ុន្តែយើងអាចចៀសវាងបាន។ ការព្យាបាលដែលមានប្រសិទ្ធភាពគឺការការពារខ្លួន។ មូលហេតុដែលធ្វើឱ្យមនុស្សម្នាក់ៗឈឺក្បាលប្រកាំងគឺខុសៗគ្នាដូចបានរៀបរាប់ខាងលើ ដូច្នេះបើយើងគិតថាយើងជិតឈឺក្បាលប្រកាំងហើយ យើងត្រូវបញ្ឈប់សកម្មភាពដែលយើងកំពុងធ្វើភា្លម រួចឈ្លីនៅត្រង់ក ឬត្រង់កន្លែងឈឺ។ បន្ទាប់មកទៅរកកន្លែងសម្រាកដែលមានអុកស៊ីសែនគ្រប់គ្រាន់ ស្ងាត់ និងងងឹតដើម្បីឱ្យភ្នែកយើងកុំមានសកម្មភាពតទៅទៀត។ រួចអាចញុំាថ្នាំដូចជា ពពួកប៉ារ៉ាសេតាមុល ឬថ្នាំបំបាត់ការឈឺចាប់ ១ គ្រាប់ ហើយគេង ពេលយើងភ្ញាក់មកវិញនឹងស្រឡះក្បាលលែងឈឺហើយ។
តើការឈឺក្បាលប្រកាំងអាចធ្វើប៉ះពាល់ដល់អាយុជីវិតដែរឬទេ?
ការឈឺក្បាលប្រកាំងមិនប៉ះពាល់ដល់អាយុជីវិតទេ បើនិយាយពីភាគរយ ប៉ុន្តែឱសថការីរូបនេះបានដាស់តឿនដល់អ្នកដែលមានអាការៈឈឺក្បាលប្រកាំងហើយមានជំងឺលើសឈាមឱ្យប្រុងប្រយ័ត្នខ្ពស់ ព្រោះពេលឈឺក្បាលប្រកាំងសរសៃឈាមរួមតូច ហើយអាចដាច់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]