ភ្នំពេញ៖ សព្វថ្ងៃតារាពហុជំនាញ រ៉ូលីន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន បើទោះបីតារារូបនេះបានឈានជើងចូលសិល្បៈជាង១០ឆ្នាំងយ៉ាងណាក្ដី។ បើក្រឡេកទៅមើលការងារសិល្បៈវិញឃើញថា តារារូបនេះពិតជាមានភាពមមាញឹកនឹងការងារខ្លាំង មិនថាធ្វើជាពិធីករ ឬច្រៀងនោះទេ។

យ៉ាងណាមិញ គេដឹងទៀត រ៉ូលីន ជាសិល្បករមួយរូបមានឈ្មោះល្បីល្បាញ ថែមទាំងអាចរកចំណូលពីការងារសិល្បៈបានច្រើន រហូតមានជីវភាពល្អប្រសើរ ព្រមទាំងប្រើជីវិតរស់នៅយ៉ាងស៊ីវិល័យផងដែរ។ លើសពីនេះទៅទៀត ខែមុននេះតារារូបនេះបានបង្ហាញផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃ គួរឲ្យចង់រស់នៅតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយបង្ហាញផ្ទះវីឡាថ្មីមិនបានប៉ុន្មានផង ស្រាប់តែមុននេះបន្តិច រ៉ូលីន បានបង្ហោះរូបភាពផ្ទះកំពុងសាងសង់ថ្មី ធ្វើឲ្យហ្វេន និងមិត្តភក្ដិរួមអាជីបសិល្បៈចូលទៅ Comment ជួយត្រេកអរគ្របៗគ្នា។ ក្នុងនោះដែរ បើមើលតាមរូបភាព ទោះផ្ទះថ្មីតារារូបនេះ ទោះនៅមិនទាន់សង់រួចរាល់បានមួយរយភាគរយ តែមើលទៅពិតជាមានទំហំធំ ជាពិសេស សង់នៅលើដីយ៉ាងធំទូលាយទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

 រ៉ូលីន 
 រ៉ូលីន 
 រ៉ូលីន 
 រ៉ូលីន 
 រ៉ូលីន 
 រ៉ូលីន 
ផ្ទះថ្មី រ៉ូលីន កំពុងសាងសង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន