ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលតារាចម្រៀងស្រីសាច់សខ្ចីកញ្ញា វីរៈ និច បានឈានជៀងចូលប្រឡូកក្នុងវិស័យសិល្បៈ។ បើក្រឡេកមើលប្រជាប្រិយភាពវិញ ឃើញថាតារាវ័យក្មេងរូបនេះ ពិតជាទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ទិសទីតែម្ដង។ មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ នាងកាន់តែទទួលបានការងារច្រើនជាងមុនគួរកត់សម្គាល់។
ពិតណាស់ ក្នុងនាមជាសិល្បៈការិនីកំពុងល្បីឈ្មោះ ថ្មីៗនេះ វីរៈ និច បានធ្វើឲ្យហ្វេនគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រប់គ្នា ខណៈពេលដែលបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈ។ ក្នុងនោះដែរ គេដឹងទៀតថា ប៉ុន្មានថ្ងៃមុននេះ នាងបានភ្ជាប់ពាក្យ ធ្វើឡើងបែបសាមញ្ញ ដោយមាន ពិធីចាស់ទុំជួបជុំគ្នា ដឹងឮទាំងសងខាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ស្របពេលមានឈ្មោះជាគូដណ្ដឹងនឹងគ្នារួចមិនបានប៉ុន្មានផង គេតែងតែឃើញកញ្ញា វីរៈ និច តែងតែបង្ហិះរូបភាពជាមួយគូដណ្ដឹង បង្ហាញភាពស្និទ្ធស្នាល មើលទៅយល់ចិត្តគ្នា ហើយផ្អែមល្ហែមខ្លាំងតែម្ដង។ លើសពីនេះទៅទៀត គ្រប់រូបភាពគូរបស់តារាចម្រៀងរូបនេះ តែងតែទទួលបានការសរសើរពីអ្នកគាំទ្រថាសមគ្នា ហើយជូនពរអ្នកទាំងពីរស្រលាញ់គ្នាជារៀងរហូតគ្រប់គ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]