យោងទៅតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) កន្លែងដែលសម្បូរទៅដោយខ្យល់កខ្វក់គឺនៅទីប្រជុំជន និងទីក្រុង ឯការបំពុលបរិយាកាសដែលមានច្រើនជាងគេនៅលើពិភពលោកគឺនៅតំបន់មេឌីទែរ៉ាណេខាងកើត និងនៅតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសឥណ្ឌាមានទីក្រុងចំនួនប្រាំមួយដែលមានការបំពុលបរិស្ថានហើយស្ថិតនៅក្នុងចំណោមទីក្រុងទាំងដប់ក្នុងពិភពលោកដែលមានការបំពុលបរិស្ថានច្រើនជាងគេ។ មានកត្តាជាច្រើនដែលបណ្តាលឱ្យមានស្ថានភាពនេះ។ ផ្សែងដែលចេញពីរថយន្ត រថយន្តក្រុង និងយន្តហោះកំពុងបញ្ចេញយ៉ាងអាប់អួ ជាពិសេសនៅតាមទីប្រជុំជន និងទីក្រុងធំៗ។ ការដុតព្រៃក៏ដូចជាការដុតរបស់អ្វីមួយក៏អាចបង្កឱ្យមានភាពកខ្វក់ដល់ខ្យល់ដោយផ្ទាល់ផងដែរ។ ក្រៅពីនេះទៀតផ្សែងដែលចេញពីរោងចក្រ និងឧស្សាហកម្មក៏ប៉ះពាល់ដល់គុណភាពនៃខ្យល់បានដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអត្ថបទពាក់ព័ន្ធ៖ “ខ្យល់ពុល” រួមចំណែកធ្វើឲ្យកើតជំងឺទឹកនោមផ្អែម
១– ផលប៉ះពាល់នៃខ្យល់កង្វក់
ខ្យល់កខ្វក់កើតចេញពីឧស្ម័នដែលបង្កគ្រោះថ្នាក់មានដូចជាកាបូនម៉ូណូអុកស៊ីត និងអាសូតឌីអុកស៊ីត អាចបណ្ដាលឱ្យមានជំងឺជាច្រើនដល់មនុស្សបាន។ ជាការពិតណាស់នៅទូទាំងពិភពលោកមានមនុស្ស ១ នាក់ក្នុងចំណោម ៩ នាក់បានស្លាប់ដោយសារតែខ្យល់កង្វក់។ ជារៀងរាល់ឆ្នាំមានមនុស្ស ១,៤ លាននាក់បានស្លាប់ដោយសារការដាច់សរសៃឈាមខួរក្បាល (Stroke) និងមាន ២,៤ លាននាក់ស្លាប់ដោយសារជំងឺបេះដូង។ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថាបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមានផលប៉ះពាល់ខ្លាំងចំពោះការបំពុលខ្យល់ជាងប្រទេសដែលមានចំណូលខ្ពស់។ មនុស្សដែលមានការប៉ះពាល់នឹងខ្យល់កខ្វក់ទាំងនៅក្រៅ ឬក្នុងផ្ទះនឹងមានហានិភ័យខ្ពស់នៃការកើតជំងឺរ៉ាំរ៉ៃផ្សេងៗដូចជាជំងឺមហារីកសួត និងជំងឺផ្លូវដង្ហើមផ្សេងទៀតដូចជាជំងឺរលាកសួត។
អត្ថបទពាក់ព័ន្ធ៖ សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល
២– វិធីដែលជួយក្នុងកាត់បន្ថយខ្យល់កង្វក់
វាមានវិធីខ្លះៗដែលអាចជួយកាត់បន្ថយហានិភ័យនៃការមានជំងឺក៏ដូចជាដើម្បីថែរក្សាភពផែនដីបាន។ វិធីសាស្ត្រទីមួយ ត្រូវប្រើប្រាស់ និងលើកទឹកចិត្តដល់អ្នកដទៃឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដែលប្រើដោយចរន្តអគ្គិសនី ជំនួសឲ្យការបើកបរដោយរថយន្តឯកជន។ វីធីនេះនឹងជួយដល់ការកាត់បន្ថយភាគល្អិតក្នុងខ្យល់កខ្វក់បាន។ វិធីសាស្ត្រទីពីរ កាត់បន្ថយផ្សែងដោយប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញដូចជាទួរប៊ីនខ្យល់ដែលបានអនុវត្តដោយប្រទេសបារាំង និងកាណាដាដើម្បីបង្កើតថាមពល ឬប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដែលទទួលផលបានពីពន្លឺព្រះអាទិត្យដូចនៅប្រទេសអាល្លឺម៉ង់ និងចិនបានកំពុងធ្វើ។ ទីបី ផ្លាស់ប្តូរប្រេងម៉ាស៊ូតទៅជាឧស្ម័នធម្មជាតិ (CNG -Compress natural gas) ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។ ដោយសារប្រេងម៉ាស៊ូតបញ្ចេញជាតិកាបូនខ្មៅម្យ៉ាងដែលធ្វើឱ្យបរិស្ថានកាន់តែកខ្វក់។ ថែមពីលើនេះ CNG អាចជំនួសឲ្យប្រេងសាំង និងប្រូប៉ាន (propane) ដែលផលិតឧស្ម័នមានគ្រោះថ្នាក់តិចជាងប្រេងម៉ាស៊ូតបានផងដែរ។
គ្រោះមហន្តរាយធម្មជាតិកើតឡើងជាញឹកញាប់នៅពេលណាដែលមានសកម្មភាពខុសពីធម្មតាដែលមិនអាចគ្រប់គ្រងបាន និងអាចប៉ះពាល់ដល់ជីវិតមនុស្ស។ ប្រវត្តិសាស្រ្តបានបង្រៀនពួកយើងពីប៉ុន្មានទសវត្សរ៍មុន នៅពេលដែលរោងចក្រនុយក្លេអែមួយត្រូវបានបិទនៅ ទីChernobly នៅប្រទេសអ៊ុយក្រែន ហើយសារធាតុវិទ្យុសកម្មត្រូវបានរាលដាលតាមខ្យល់ និងបណ្តាលឱ្យមានមនុស្សស្លាប់ ៤០០០ នាក់ដោយសារកើតមហារីកដែលមានទាក់ទងនឹងខ្យល់វិទ្យុសកម្មដែលបានចេញពីរោងចក្រនុយក្លេអ៊ែរនោះ។ ដូច្នេះការថែទាំបរិស្ថានគឺមានសារៈសំខាន់សំរាប់រក្សាភពផែនដី និងគុណភាពនៃជីវិតមនុស្ស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]