របបអាហារសុខភាពនឹងជួយឲ្យឆ្អឹងមានសុខភាពរឹងមាំតាំងពីក្មេងវ័យ និងអាចរក្សាឆ្អឹងឲ្យនៅមានសុខភាពល្អដល់វ័យចំណាស់។ រាងកាយយើងត្រូវការកាល់ស្យូមគ្រប់គ្រាន់ដើម្បីឲ្យឆ្អឹងមានសុខភាពល្អ និងត្រូវការវីតាមីនD ដើម្បីស្រូបយកកាល់ស្យូម។ ឆ្អឹងមានសុខភាពមិនល្អអាចបង្កឲ្យមានជាបញ្ហាក្រិន និងពុកឆ្អឹង និងបង្កើនហានិភ័យបាក់ឆ្អឹង និងដួលនៅពេលវ័យចំណាស់។
ដើម្បីឲ្យរាងកាយយើងមានឆ្អឹងមួយប្រកបដោយសុខភាពល្អ របបអាហារមានតុល្យភាពសម្បូរទៅដោយសារធាតុចិញ្ចឹម គឺជារឿងចាំបាច់។ យ៉ាងណា របបអាហារតែមួយមុខមិនទាន់គ្រប់គ្រាន់ក្នុងការជួយឲ្យឆ្អឹងមានសុខភាពរឹងមាំនោះទេ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងចៀសវាងកត្តាប្រឈមនានាដែលបង្កឲ្យមានជំងឺពុកឆ្អឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កាល់ស្យូម
មនុស្សពេញវ័យត្រូវការកាល់ស្យូម៧០០មិល្លីក្រាមក្នុងមួយថ្ងៃ។ គ្រប់គ្នាអាចទទួលបានកាល់ស្យូមពីអាហារចម្រុះ និងមានតុល្យភាព។ ប្រភពដ៏ល្អរបស់កាល់ស្យូមមានដូចជា៖
- ទឹកដោះគោ ឈីស និងផលិតផលធ្វើពីទឹកដោះ
- បន្លែស្លឹកបៃតង ដូចជាខាត់ណាខៀវ ស្ពៃក្ដោប និងពោតបារាំង
- សណ្ដែកសៀង តៅហ៊ូ និងគ្រាប់ផ្លែឈើ ជាដើម។
២. វីតាមីនD
មនុស្សពេញវ័យត្រូវការវីតាមីនD ១០មីក្រូក្រាមក្នុងមួយថ្ងៃ។ វាជាការពិបាកបន្តិចដែលយើងអាចទទួលបានវីតាមីនD ពីរបបអាហារ ប៉ុន្តែយើងអាចទទួលបានវីតាមីនD ពីពន្លឺព្រះអាទិត្យតាមរយៈការធ្វើប្រតិកម្មរវាងពន្លឺព្រះអាទិត្យ និងស្បែក។
គ្នាយើងអាចចំណាយពេលបន្តិចបន្តួចនៅក្រោមពន្លឺថ្ងៃ ដើម្បីឲ្យស្បែកបានស្រួលយកវីតាមីនD ពីពន្លឺព្រះអាទិត្យ។ ការនៅក្រោមកម្ដៅថ្ងៃ គ្នាយើងក៏ត្រូវប្រយ័ត្នដែរ ព្រោះថាអាចធ្វើឲ្យរលាកស្បែក។ មិនទាន់មានការបញ្ជាក់ច្បាស់ណាមួយថាយើងគួរត្រូវពន្លឺព្រះអាទិត្យយូរប៉ុនណា ទើបបានទទួលវីតាមីនD គ្រប់គ្រាន់សម្រាប់រាងកាយនោះទេ ប៉ុន្តែអ្វីដែលយើងអាចធ្វើគឺរកពេលសមស្របដើម្បីទទួលបានពន្លឺព្រះអាទិត្យ និងមិនធ្វើឲ្យយើងរលាកស្បែក។
ករណីខ្លះ គ្នាយើងមួយចំនួនទំនងជាអាចត្រូវគ្រូពេទ្យណែនាំឲ្យប្រើថ្នាំវីតាមីនD បើសិនជាមិនអាចទទួលបានវីតាមីននេះគ្រប់គ្រាន់ពីព្រះអាទិត្យ។
ក្រៅពីពន្លឺព្រះអាទិត្យ អាហារមួយចំនួនដូចជាស៊ុត ត្រីសាម៉ុន ស្រីសាឌីន និងអាហារបន្ថែមវីតាមីនD មួយចំនួនទៀត ក៏ជាប្រភពនៃវីតាមីនD ដែរ។
៣. ប្រយ័ត្នលើសវីតាមីន A
ការសិក្សាមួយចំនួនបានបញ្ជាក់ពីទំនាក់ទំនងរវាងវីតាមីនA ច្រើនពេកក្នុងរាងកាយទៅនឹងការកើនឡើងហានិភ័យនៃការបាក់ឆ្អឹង។ ការសិក្សាបានណែនាំឲ្យអ្នកញ៉ាំថ្លើមជាប្រចាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាថ្លើមសត្វសម្បូរដោយវីតាមីនA និងថាគូរញ៉ាំយ៉ាងច្រើនម្ដងក្នុងមួយសប្ដាហ៍បានហើយ។
ដូចគ្នាដែរអ្នកប្រឈមនឹងជំងឺពុកឆ្អឹង ដូចជាស្រ្តីក្រោយអស់រដូវ និងមនុស្សវ័យចំណាស់ ក៏គួរញ៉ាំថ្លើមសត្វ ឬអាហារធ្វើពីថ្លើមសត្វក្នុងកម្រិតតិចតួចបានហើយ និងមិនគួរប្រើថ្នាំបំប៉នវីតាមីន A នោះទេ បើគ្មានការណែនាំពីគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]