រាជធានីភ្នំពេញ ៖​ ដូចដែរបានដឹង ស្រាប់ហើយថា តារាស្រីវ័យក្មេង អាង សុជាតា កូនស្រីរបស់ តារាសម្តែងស្រីជើងចាស់ សឿន ផាភួង កំពុងត្រូវប៉ាន់ទីផ្សារសម្តែងជាខ្លាំង ដោយក្នុងនោះ មហាជនតែងឃើញ តារាស្រីវ័យក្មេងរូបនេះ តែងទទួលការងារ បន្តកន្ទុយឥតដាច់។

ជាមួយគ្នានេះ ក្នុងផលិតកម្ម Sastra Film ក៏រូបនាងធ្លាប់ បានដើរតួសម្តែងច្រើនរឿងមកហើយ ដោយក្នុងនោះ មហាជន ក៏បានស្គាល់រូបនាង កាន់តែច្បាស់ថែមទៀត យ៉ាងណាមិញ ថ្មីៗនេះ រូបនាងត្រូវបាន គេដឹងថា កំពុងតែថតរឿងមួយឲ្យ ផលិតកម្មខាងលើ ដោយក្នុងនោះ រូបនាងដើរតួជា នារីកោងកាង ក្មេងស្រីអ្នកលេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ក្នុងសាច់រឿងមួយនេះ ឈូឈូ បោះទុនជាខ្លាំង ដោយក្នុងនោះ អ្នកស្រី ផាភួង បានទម្លាយវីដេអូសកម្មភាពខ្លីមួយ ក្នុងឈុតសម្តែងកូនស្រី ដោយមាន ការជក់បារីពិតៗ តែម្តង ដែលធ្វើឲ្យ មហាជនស្ងើចរូបនាងជាខ្លាំង លើសពីនេះទៅទៀត អ្នកម៉ាក់ បានបង្ហើបប្រាប់ថា ទម្រាំបានត្រូវ កូនស្រីត្រូវជក់ឈ្លក់ផ្សែងបារីរាប់ភ្លេច៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឈូឈូ
ឈូឈូ
ឈូឈូ
ឈូឈូ
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាង សុជាតា (ឈូឈូ)