កម្សាន្ត៖ សព្វថ្ងៃពិធីករដ៏ពូកែវោហាស័ព្ទ សម្តីចាក់ទឹកមិនលិចលោក ជា វិបុល កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន បើទោះបីតារារូបនេះបានឈានជើងចូលសិល្បៈជាច្រើនឆ្នាំយ៉ាងណាក្ដី។ បើក្រឡេកទៅមើលការងារសិល្បៈវិញឃើញថា តារារូបនេះពិតជាមានភាពមមាញឹកនឹងការងារខ្លាំង មិនថាធ្វើជាពិធីករ ឬថតស្ពតផ្សេងៗនោះទេ។  

យ៉ាងណាមិញ គេដឹងទៀត លោក ជា​ វិបុល ជាសិល្បករមួយរូបមានឈ្មោះល្បីល្បាញ ថែមទាំងអាចរកចំណូលពីការងារសិល្បៈបានច្រើន រហូតមានជីវភាពល្អប្រសើរគួរឲ្យច្រណែន ព្រមទាំងប្រើជីវិតរស់នៅយ៉ាងស៊ីវិល័យយ៉ាងមានក្តីសុខជាមួយភរិយា អ្នកនាង គង់ សុជាតិ ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មួយរយៈចុងក្រោយនេះ គេសង្គេតឃើញ គូស្វាមីភរិយាមួយគូនេះច្រើនតែប្រើជីវិតបែបស្រុកស្រែជនបទយ៉ាងស្រស់ស្រាយខ្លាំងមែនទែន ។ ជាក់ស្ដែង ស្រាប់តែមុននេះបន្តិចពិធីករប្រុសរូបនេះ ក៏បានធ្វើទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការបើកបង្ហាញនូវផ្ទះលំហែមួយដែលកំពុងតែសាងសង់បាន៧០% ត្រៀមនឹងចូលសម្រាកបានទៅហើយ ជាមួយនឹងទេសភាពជុំវិញផ្ទះអមទៅដោយធម្មជាតិនិងដំណាំផ្សេងៗ រួមទាំងទីធ្លាយ៉ាងធំល្វឹងល្វើយទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ជា វិបុល និង ភរិយា
ជា វិបុល
ជា វិបុល និង ភរិយា
ជា វិបុល និង ភរិយា
ទិដ្ឋភាពផ្ទះ 
ផ្ទះ ជា វិបុល
ផ្ទះ ជា វិបុល
ផ្ទះ ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល