ភ្នំពេញ៖ តារាស្រីជើងចាស់ពហុជំនាញផ្នែកសិល្បៈ អ្នកនាង ខាត់ សុឃីម ចាប់តាំងប្រឡូកសិល្បៈមកទល់ពេលនេះ គេសង្កេតឃើញរូបសម្ផស្សតារារូបនេះ នៅតែស្រស់ស្អាតក្មេងជាងវ័យដដែល។ ម្យ៉ាងវិញទៀត ស្បែកមុខនៅតែតឹងគ្មានស្នាមជ្រួញសូម្បីបន្តិច បើទោះបីធ្លាប់ថតហាលក្ដៅ ហាលភ្លៀងកន្លងមកយ៉ាងណាក្ដី។

មិនតែប៉ុណ្ណោះ គេដឹងផងដែរថា ឆ្នាំនេះអ្នកនាង ខាត់ សុឃីម មានវ័យ ៤១ឆ្នាំ ហើយថែមទាំងមានកូនរួចទៀត តែមិនអាចធ្វើឲ្យសម្រស់នាងផ្លាស់ប្ដូរទៅតាមអាយុនោះឡើយ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញតារាស្រីរូបនេះ ថតរូបស្លៀកនូវឈុតសម្លៀកបំពាក់ទាន់សម័យ មានស្ទាយ៍ប្លែក ហើយថែមទាំងលេងខ្លួនស៊ិចស៊ីជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះបន្តិច អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពថ្មី ធ្វើឲ្យអ្នកគាំទ្រភ្លឹកគ្រប់គ្នា ខណៈនាងពាក់អាវមួយកំណាត់ខ្លួន បញ្ចេញសាច់ចង្កេះ និងរាងស្លីមផងដែរ។ លើសពីនេះទៅទៀត រូបភាពថ្មីនេះ ឃើញហើយសឹងមិនជឿថាឆ្នាំនេះនាងមានវ័យ៤០ផ្លាយឡើយ ដោយសារការៀបចំខ្លួមរបស់នាងមានភាពលេចធ្លោ និងទាន់សម័យយ៉ាងដូច្នេះ។

ក្នុងនោះដែរ ក្រោយបង្ហោះរូបភាពបង្ហាញបង្អួតរាងរួច ត្រូវបានទស្សនិកជន និងហ្វេនជាច្រើន ពោលពាក្យសរសើរពីរូបសម្រស់ និងរាងស្លីមនាងគ្រប់គ្នា ខណៈដែលវ័យកាន់តែជ្រេ តែអាចថែរាងបានស្អាតដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

   អ្នកនាង ខាត់ សុឃីម 
   អ្នកនាង ខាត់ សុឃីម 
   អ្នកនាង ខាត់ សុឃីម 
   អ្នកនាង ខាត់ សុឃីម 
   អ្នកនាង ខាត់ សុឃីម 
   អ្នកនាង ខាត់ សុឃីម 
   អ្នកនាង ខាត់ សុឃីម 
   អ្នកនាង ខាត់ សុឃីម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម