ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងដែលមានទ្រនំ នៅក្នុងផលិតកម្មរស្មីហង្សមាស ប៉ាច គីមមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសម្លៀកបំពាក់រ៉ូបឈុតពណ៍ត្រួយចេកលាយស ដែលមានលក្ខណៈសាកសមយ៉ាងខ្លាំងជាមួយ នឹងសាច់សខ្ចីរលោងស្រិលដូចបណ្តូលចេក រួមទាំងរូបរាងស្រឡូនគួរឲ្យស្រលាញ់ របស់កញ្ញាខ្លាំងមែនទែន មើលទៅគឺពិតល្អឥតខ្ចោះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រក៏បាននាំគ្នាសរសើរអំពីសម្រស់ និងការតុបតែងខ្លួនរបស់ ប៉ាច គីមមួយ ដែលមើលទៅមានភាពទាន់សម័យ និងមានមន្តស្នេហ៍ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ (រូបថ្មី)
ប៉ាច គីមមួយ (រូបថ្មី)
ប៉ាច គីមមួយ (រូបថ្មី)
ប៉ាច គីមមួយ (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ