តារាកម្សាន្ត៖ ជាការពិត តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានប្រឡូកក្នុងវិស័យចម្រៀងនេះអស់រយៈជាង ១០ឆ្នាំមកហើយ។ ហើយកន្លងមក លោកក៏ទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀងរាប់រយបទ សុទ្ធសឹងតែពីរោះៗ ចាក់ដោតចិត្តយុវវ័យតែម្ដង។

 ឆន សុវណ្ណរាជ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គ្រាកន្លងមក តារាប្រុសសម្ដីផ្អែមរូបនេះ មិនត្រឹមតែល្បីសម្រាប់បទចម្រៀងទោលប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ទទួលបានការពេញចិត្តពីហ្វេនៗច្រើន នៅពេលចាប់ដៃគូច្រៀងជាមួយតារាស្រីរួមផលិតកម្ម ព្រមទាំងចូលរួមសម្ដែងជាមួយគ្នាយ៉ាងស័ក្ដិសមផងដែរ៕

តារាស្រីដែលធ្លាប់ជាដៃគូចម្រៀងរបស់តារាប្រុសរូបនេះ រួមមាន៖

១.សន ផល្លីកា

តារាស្រីរូបនេះ គ្រាន់តែចូលផលិតកម្មរស្មីហង្សមាសភ្លាម ក៏បានចាប់ដៃគ្នាជាមួយ ឆន សុវណ្ណរាជ កាលអំឡុងឆ្នាំ ២០១៥ និងទទួលបានការគាំទ្រច្រើនតាមរយៈបទ «ហេតុផលមិនចេះចប់»។

ឆន សុវណ្ណរាជ និង សន ផល្លីកា

២.ទេព បូព្រឹក្ស

កាលពីឆ្នាំ ២០១២ នៅពេលតារាស្រីរូបនេះចូលផលិតកម្មរស្មីហង្សមាសភ្លាម នាងក៏បានចាប់ដៃគូជាមួយ ឆន សុវណ្ណរាជ និងបានចេញបទចម្រៀង ក៏ដូចជាសម្ដែងរួមគ្នា ​ក្នុងអាល់ប៊ុម The 2nd Mini Album រាជ&បូព្រឹក្ស ទទួលបានការគាំទ្រច្រើនមែនទែន។

ឆន សុវណ្ណរាជ និង ទេព បូព្រឹក្ស

៣.សួស វីហ្សា

អំឡុងឆ្នាំ ២០១៣ តារាស្រីរូបនេះ ក៏បានចេញចម្រៀងឆ្លងឆ្លើយជាមួយ ឆន សុវណ្ណរាជ ជាច្រើនបទ ដូចជាបទ «ធុញនឹងធ្វើសង្សារ» «ស្រលាញ់មនុស្សម្នាក់គ្មានហេតុផល» ជាដើម។ 

ឆន សុវណ្ណរាជ និង សួស វីហ្សា

៤.យក់ ថិតរដ្ឋា

អំឡុងឆ្នាំ ២០១២ តារាជើងចាស់រូបនេះក៏ធ្លាប់ចាប់ដៃគូជាមួយ ឆន សុវណ្ណរាជ ក្នុងបទចម្រៀង «ស្នេហាអាត្មានិយម»។

ឆន សុវណ្ណរាជ និង យក់ ថិតរដ្ឋា

៥.វី ឌីណែត

នាងក៏បានចាប់ដៃគូជាមួយ ឆន សុវណ្ណរាជ ក្នុងអំឡុងឆ្នាំ ២០១៧ ហើយក៏ទទួលបានការគាំទ្រច្រើនតាមរយៈការសម្ដែងរួមគ្នាក្នុងបទ «សុំស្រលាញ់ សុំ Password» «មនុស្សចង់បែករករឿងច្រើនម្ល៉េះ» និងបទ «ធ្វើតួរងយូរពេកហើយ» ជាដើម។

ឆន សុវណ្ណរាជ និង វី ឌីណែត

៦.សុខ ស្រីនាង

មិនត្រឹមតែធ្លាប់ច្រៀងរួមគ្នាទេ តែ សុខ ស្រីនាង ក៏បានសម្ដែងជាតួឯកយ៉ាងសមនៅក្នុងរឿង «ខ្ញុំមានញាណលើស» ជាមួយ ឆន សុវណ្ណរាជ ថែមទៀតផង។

ឆន សុវណ្ណរាជ និង សុខ ស្រីនាង

៧.ឈិត សុវណ្ណបញ្ញា

ទោះបីពេលនេះ ឈិត សុវណ្ណបញ្ញា មិននៅក្នុងផលិតកម្មនេះទៀតក៏ដោយ តែកាលពីមុន នាងក៏ធ្លាប់ចាប់ដៃគូច្រៀង និងសម្ដែងជាមួយ ឆន សុវណ្ណរាជ ក្នុងបទចម្រៀងល្បីៗជាច្រើន។

ឆន សុវណ្ណរាជ និង ឈិត សុវណ្ណបញ្ញា

៨.ពេជ្រ សោភា

តារាស្រីរូបនេះ ក៏មានស្នាដៃជាមួយ ឆន សុវណ្ណរាជ ច្រើនផងដែរ ទាំងការច្រៀង និងការសម្ដែង ជាមួយគ្នាសុទ្ធតែធ្វើបានយ៉ាងល្អ ហ្វេនៗសរសើរគ្រប់គ្នា។

ឆន សុវណ្ណរាជ និង  ពេជ្រ សោភា

៩.សុគន្ធ និសា

មិនប្រាប់ក៏ប្រិយមិត្តច្បាស់ជាដឹងហើយថា សុគន្ធ និសា ធ្លាប់បានចាប់ដៃគូជាមួយតារាប្រុសរូបនេះ បង្កើតជាស្នាដៃជាច្រើនតាមរយៈបទចម្រៀងពីរោះៗ ពិសេសនោះគឺពួកគេបានសម្ដែងជាតួឯកជាមួយគ្នាក្នុងរឿង «សិសិរដូវក្នុងបេះដូង»។

ឆន សុវណ្ណរាជ និង សុគន្ធ និសា

១០.ឱក សុគន្ធកញ្ញា

កំពូលតារាស្រីរូបនេះ ធ្លាប់ចាប់ដៃគូជាមួយ ឆន សុវណ្ណរាជ ច្រៀង និងសម្ដែងជាមួយគ្នាបានយ៉ាងសមរហូតហ្វេនៗផ្គូរផ្គងពួកគេថែមទៀតផង។ 

ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា

តើប្រិយមិត្តគិតថា តារាស្រីរូបណា ដែលស័ក្ដិសមជាមួយ ឆន សុវណ្ណរាជ ជាងគេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ