ជាទូទៅ ក្រោយពេលចាក់វ៉ាក់សាំងហើយ មិនថាចំពោះមនុស្សធំ ឬក៏ទារកតូចទេ តែងតែមានបង្ហាញរោគសញ្ញានៃផលរំខានមួយចំនួនដូចជា ក្ដៅខ្លួន ឈឺមុខម្ជុល ឬឈឺចុកដៃជាដើម។ ស្របគ្នានេះ ក្រោយទារកចាក់វ៉ាក់សាំងហើយ មួយចំនួនឃើញមានឡើងដុំពកកន្លែងចាក់នោះ ខ្លះមានខ្ទុះទៀត ប៉ុន្តែអ្នកជំនាញមិនឲ្យយើងប៉ះពាល់ដុំពកទេ។
លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ថា ករណីកន្លែងចាក់វ៉ាក់សាំងឡើងដុំពក ហើយខ្លះមានខ្ទុះអាចបណ្ដាលមកពីការបង្ករោគ រលាកស្បែក ដែលបញ្ហានេះអាចបណ្តាលមកពីការចាក់មិនបានត្រឹមត្រូវ ចាក់ដោយមិនបានជូតសម្អាតស្បែកក្មេង ។ ជួនកាល វាអាចកើតឡើងបានដោយសារការយកវត្ថុកខ្វក់មកជូត ឬបិតលើមុខម្ជុល ឬក៏អាចមកពីអាអូនមានប្រតិកម្មនឹងសារធាតុក្នុងវ៉ាក់សាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចុចត្រង់នេះ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារកកាន់តែច្បាស់
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានពន្យល់ឲ្យដឹងថា ជាធម្មតា ក្រោយទារកចាក់វ៉ាក់សាំងការពារជំងឺរបេង (BCG) ហើយវានឹងបន្សល់ស្នាមពកតូច ជួនកាលមានខ្ទុះតិចតួចដែលនេះជាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំង។
“ចាស់ៗខ្លះគាត់មិនដឹង គាត់យកដៃច្របាច់ទើបវាក្លាយជាមានខ្ទុះកាន់តែច្រើន ឬអាចបណ្ដាលឲ្យឆ្លងមេរោគជាដើម។ ម្ដាយទារកដែលយកកូនមកជួបខ្ញុំដោយសារបញ្ហាស្នាមពកនេះ ហើយប្រាប់ខ្ញុំថាកូនគាត់កើតបូស។” នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត កុសល កណិការ។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានណែនាំថា អ្វីដែលយើងត្រូវធ្វើគឺទុកឲ្យស្នាមពកតូចនោះបាត់ទៅវិញដោយខ្លួនឯង ហើយវានឹងបន្សល់ស្លាកស្នាមលើស្មាកូន ហើយចៀសវាងយកដៃទៅច្របាច់ស្នាមពកនោះ។ ប្រសិនបើមានឆ្លងមេរោគក្លាយជាដំបៅ ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ដើម្បីព្យាបាលជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]