ប្រព័ន្ធភាពស៊ាំរបស់យើងប្រមាណ៨០% បានប្រមូលផ្ដុំនៅក្នុងពោះវៀន។ ប្រសិនបើរាងកាយយើងបន្សាបជាតិពុលបានត្រឹមត្រូវ និងផ្ទុកទៅដោយបាក់តេរីល្អនៅក្នុងពោះវៀន យើងនឹងមានថាមពលគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែង អាហារមួយចំនួនអាចជួយសម្អាតសារធាតិពុលក្នុងឈាម ក៏ដូចជាការពារការកកឈាម ព្រមទាំងកម្ចាត់បញ្ហាខ្យល់ដង្ហើមមិនល្អថែមទៀតផង។
ហេតុនេះហើយ ដើម្បីបណ្ដេញជាតិពុលចេញពីរាងកាយ គ្នាយើងគប្បីបញ្ចូលកំពូលផ្លែឈើទាំងនេះទៅក្នុងរបបអាហារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ផ្លែបឺរកម្ចាត់សារធាតុគីមីចេញពីថ្លើម
ពិតណាស់ ផ្លែបឺរអាចជួយបញ្ចុះកូលេស្តេរ៉ូល និងពង្រីកសរសៃឈាម ព្រមទាំងជួយរារាំងសារជាតិពុលដែលបំផ្លាញសរសៃឈាម។ ផ្លែឈើមួយប្រភេទនេះផ្ទុកសារធាតុចិញ្ចឹមឈ្មោះថា Glutathione ដែលអាចបង្អាក់សារធាតុបង្កជំងឺមហារីកយ៉ាងតិច៣០ប្រភេទ ព្រមទាំងជួយថ្លើមបន្សាបជាតិគីមីសំយោគ។ សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ គប្បីញ៉ាំផ្លែបឺរជាប្រចាំ ពីព្រោះវាអាចជួយបញ្ចុះសម្ពាធឈាមបែបធម្មជាតិ និងបញ្ចៀសហានិភ័យនៃជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
២. ម្នាស់មានប្រសិទ្ធិភាពបំបែកកូលេស្តេរ៉ូល
ជាមួយគ្នានេះដែរ ផ្លែម្នាស់ផ្ទុកសារធាតុBromelain ដែលអាចដុតបំផ្លាញជាតិខ្លាញ់បែបធម្មជាតិ និងជួយឲ្យរាងកាយបំបែក និងរំលាយប្រូតេអ៊ីនយ៉ាងប្រសើរ។ ផ្លែម្នាស់ក៏មានគុណប្រយោជន៍ក្នុងការបំបែកកូលេស្តេរ៉ូល និងកម្ចាត់វាចោលចេញពីរាងកាយបានយ៉ាងស័ក្ដិសិទ្ធិ។ ជាងនេះទៅទៀត ម្នាស់អាចជួយឲ្យឈាមរាវ និងបំបែកកំណកឈាម។
៣. ក្រូចថ្លុងផ្ដល់ថាមពលបន្ថែម
ក្រូចថ្លុងផ្ទុកសារធាតុNootkatones ដែលជាសមាសធាតុគីមី ដែលអាចបង្កើនការធ្វើមេតាប៉ូលីស និងជំរុញការសម្រកទម្ងន់។ ទន្ទឹមនឹងនេះដែរ ក្រូចថ្លុងសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចជួយឲ្យយើងឆ្អែតបានយូរ និងរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម។
៤. ត្រសក់ជួយកម្ចាត់ក្លិនមាត់មិនល្អ
ទឹកផ្លែត្រសក់ អាចជួយបញ្ចៀសបញ្ហាមាត់ស្ងួត និងលាងសម្អាតកាកសំណល់បន្ទាប់ពីញ៉ាំអាហាររួច។ ស្រដៀងទៅនឹងផ្លែប៉ោមដែរ ផ្លែត្រសក់អាចជួយជំរុញការផលិតទឹកមាត់ ដែលអាចផ្ដល់សំណើមដល់មាត់យ៉ាងល្អ។ មួយវិញទៀត បន្លែមួយប្រភេទនេះក៏អាចជួយកម្ចាត់កំបោរដែលមាននៅលើធ្មេញ និងអញ្ចាញធ្មេញផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]