តារាកម្សាន្ត៖ អាចនិយាយបានថា កាលពីជាង ១០ឆ្នាំមុន តារាសម្ដែង និងតារាចម្រៀងលោក ហេង ប៊ុនលាភ គឺជាតារាប្រុសមួយរូបដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យសិល្បៈខ្មែរ រហូតមានអ្នកគាំទ្រពេញជាខ្លាំងជាមួយទេពកោសល្យដ៏ពូកែរបស់លោក។
ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តួឯកប្រុសក្នុងរឿង «មរណមាតា» រូបនេះ ស្រាប់តែស្ងាត់ឈឹងពីសិល្បៈ ដោយលោកបានងាកមកប្រើជីវិតឯកជន និងបំពេញមុខងារក្នុងជួរមន្រ្តីរាជការ យ៉ាងសាមញ្ញ តែពោរពេញដោយក្ដីសុខតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយមកទល់នឹងពេលបច្ចុប្បន្ននេះ ហេង ប៊ុនលាភ ក៏នៅតែមិនដែលបង្ហាញខ្លួនក្នុងសង្គមសិល្បៈទៀតដែរ ពិសេសរាល់សកម្មភាពដែលលោកបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា លោកបង្ហាញតែជីវិតរស់នៅបែបតាមស្រុក ស្រុកចម្ការ តាមព្រៃភ្នំច្រើនជាងប៉ុណ្ណោះ ប៉ុន្តែក៏មើលទៅមានក្ដីសុខខ្លាំង រហូតអ្នកគាំទ្រលាន់មាត់សរសើរសឹងគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]