អូស្ត្រាលី ៖ ជឿជាក់ថា បងប្អូនប្រាកដជាចាំបានហើយ តារាចម្រៀង យ៉ាន លីនដា ដែលត្រូវស្គាល់យ៉ាងច្បាស់ថាជា អតីតភរិយា តារាប្រុស ញ៉ែម សំអូន ដែល ក្រោយបញ្ចប់ជីវិតជា គូស្វាមីភរិយានឹងគ្នាហើយនោះ រូបនាង បាននាំកូនស្រីតែម្នាក់ខ្លួន ទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលី។
យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល ជីវិតរបស់តារាស្រីរូបនេះ សព្វថ្ងៃ ពិតជា មានក្តីសុខខ្លាំងណាស់ ជាមួយកូនស្រីរបស់ខ្លួន ដែលជាញឹកញយ គេតែងឃើញ រូបនាងតែង ទៅណាមកណា ភាគច្រើនតែងមាន កូនស្រីនៅជាប់រហូត មិនតែប៉ុណ្ណោះ បើនិយាយពីសម្រស់វិញ តារាស្រីរូបនេះ កាន់តែចាស់ កាន់តែស្រស់ស្អាត មុខមាត់ស្ទើរមិនគួរឲ្យជឿថា កូនខ្មែរឡើយ ការតុបតែងទៀតសោត ក៏រឹតតែដូចនឹង តារាបរទេសខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយបរាជ័យចំណង អាពាហ៍ពិពាហ៍លើកទី១ហើយនោះ រូបនាង ហាក់មិនអើពើស្វែងរក ដៃគូជីវិតថ្មី ដោយកូនស្រី អាយុកាន់តែច្រើន ពេញក្រមុំស្កូកហើយនោះ ដោយរូបនាង ត្រូវគេដឹងថា រវល់តែប្រើជីវិតសោយសុខ ២នាក់ម្តាយកូនយ៉ាងមានក្តីសុខ ស្និតស្នាលផ្អែមល្អែម មើលមួយភ្លែត ស្ទើរតែដូចនឹងមិត្តភក្តិ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]