រាជធានីភ្នំពេញ ៖ ដូចដែរមហាជន បានដឹងរួចមកហើយ តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជត្តា បានបង្ហាញឲ្យ សង្គមធំមួយនេះដឹងច្បាស់ ពីទំហំចិត្តស្រលាញ់ ការលះបង់គ្រប់យ៉ាងគឺ ដើម្បីតែកូនៗ ដោយរូបនាង ស៊ូបាត់បង់គ្រប់យ៉ាង ដើម្បីបានសិទ្ធិក្នុងការចិញ្ចឹមកូនៗ មិនតែប៉ុណ្ណោះ រូបនាងក៏ជា នារីរឹងមាំម្នាក់ដែលស៊ូលំបាក និងតែងក្រោកឈរជានិច្ច មិនព្រមចុះចាញ់សូម្បីតែម្តង ។
យ៉ាងណាក្តី រូបនាងក៏មានចំណងដៃកូនប្រុសស្រី ចំនួន២នាក់ ដែលបច្ចុប្បន្ន កូនច្បងកំពុងរស់នៅនិងបន្តការសិក្សានៅប្រទេសបារាំង និងកូនស្រីពៅ កំពុងរស់នៅជាមួយរូបនាង នៅកម្ពុជាសព្វថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើក្រឡេកទៅមើលកូនប្រុសច្បងវិញ រូបនាងធ្លាប់បង្ហើបរួចមកហើយថា ជាកូនម្នាក់ដែលរឹងមាំ រស់នៅក្រៅប្រទេសម្នាក់ឯង ឆ្ងាយពីម្តាយប្អូន តែមិនដែលរអ៊ូរទាំភាពលំបាកអ្វីសូម្បីបន្តិច ព្រោះខ្លាចម្តាយពិបាកចិត្ត មិនតែប៉ុណ្ណោះ ពេលនេះចម្រើនវ័យកាន់តែធំ កាន់តែស្រស់សង្ហា មើលទៅសែនរមទម្យស្លូតបូត ជាសុភាពបុរសខ្លាំងណាស់ មិនតែប៉ុណ្ណោះ ថែមទាំងអភិវឌ្ឍន៍បំណិនខាងដូរ្យតន្ត្រីរបស់ខ្លួន បានយ៉ាងល្អថែមទៀតផង រហូតដល់មហាជនខ្មែរ នរណាៗក៏លាន់មាត់ ថាពិរោះដែរ សមជាកូនមាសកូនពេជ្រមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com