ភ្នំពេញ៖ ថ្មីៗនេះ​ ក្រោយមានមតិមហាជនវែកញែក​ រឿងបទចម្រៀងមួយបទរបស់តារាបរទេស​ម្នាក់ ដែលបានយកសម្បត្តិវប្បធម៌​ និងសម្លៀកបំពាក់ប្រពៃណីបុរាណ​ មកលាយបញ្ចូលនឹងបទសម័យ​ យើងឃើញថាគ្រប់គ្នាដែលជាហ្វេនៗនៅស្រុកខ្មែរយើងមួយចំនួន ពិតជាមានការភ្ញាក់ផ្អេីល​ នឹងសរសេីរអំពីគេច្រេីនខ្លាំងមែនទែន ដែលគេចេះយករបស់ដែលជាអត្តសញ្ញាណជាតិមកបង្ហាញឲ្យសកលលោកបានឃើញបែបនេះ។

ជាមួយគ្នានេះដែរ កញ្ញា ទេព បូព្រឹក្ស ដែលជាតារាខ្មែរយើង រួមនិងតារាផ្សេងៗទៀត ក៏តែងតែលើកយកវប្បធម៌ អរិយធម៌ពីបុរាណយកមកបង្ហាញ នៅក្នុងបទចម្រៀងសម័យរបស់ពួកគេផងដែរ។ ប៉ុន្តែអ្វីដែលពួកគេទទួលបាន មិនមែនជាការកោតសរសើរនោះទេ ពោលគឺបែរជារងការជេរ ការរិះគន់ សុទ្ធតែថាយកវប្បធម៌មកបំផ្លាញទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការយល់ឃើញរបស់មនុស្សមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែមុននេះបន្តិច​ ទេព​ បូព្រឹក្ស​ ក៏ទើបបង្ហោះរូបភាពនៅលើបណ្ដាញសង្គម និងបានបញ្ចេញមតិរបស់ខ្លួនខ្លះៗ​ ទាក់ទងនឹងបញ្ហានេះផងដែរ​ ព្រោះនាងក៏ធ្លាប់ជួបការរិះគន់ដោយផ្ទាល់ជាច្រេីនដង​នាពេលកន្លងមក ដោយសារការយកសម្លៀកបំពាក់បុរាណមកស្លៀកពាក់រាំរែកក្នុងបទញាក់បែបសម័យ ដូច្នេះហើយទើបនាងស្ទើរតែលែងហ៊ានយកវា មកបង្ហាញក្នុងបទចម្រៀងក្រោយៗទៀត ជាពិសេសបទថ្មីដែលនាងត្រៀមចេញកាលពីប៉ុន្មានខែមុន ក៏ត្រូវបានផ្អាកទៅវិញ។ ដោយក្នុងនោះ នាងបានរៀបរាប់ថា៖ 

សម្ដី ទេព បូព្រឹក្ស

យ៉ាងណាមិញ ​ក្រោយឃេីញការរៀបរាប់របស់​ បូព្រឹក្ស​ បែបនេះហេីយ​ ហ្វេនៗពិតជាពេញចិត្ត​ នឹងថែមទាំងខមិនពាក្យលេីកទឹកចិត្តទៅកាន់តារាស្រីរូបនេះជាហូរហែ៕

សូមទស្សនារូបភាពខាងក្រោម៖

ទេព​ បូព្រឹក្ស
ទេព​ បូព្រឹក្ស
ការបង្ហោះរបស់ ទេព​ បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស