កម្សាន្ត៖  ពិធិការិនីជើងចាស់ដ៏មានប្រជាប្រិយប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង គង់ សុជាតិ បច្ចុប្បន្ននេះ កំពុងតែសាងក្តីសុខជាខ្លាំង ជាមួយស្វាមី លោក ជា វិបុល ដែលអ្នកទាំងពីរសុទ្ធសឹងតែជាកំពូលពិធីករដ៏មានថ្វីមាត់មិនចេះរីងស្ងួត និង មានទឹកដមពីរោះពិសារ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យដ៏ប៉ិនប្រសព្វ ។

យ៉ាងណាមិញចក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំរួចមក ក្រឡេកមើលជីវិតប្តីប្រពន្ធមួយគូនេះ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើង ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នា គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់អ្នកទាំងពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះនាពេលថ្មីៗនេះ ផងដែរ មហាជនបានសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះតែងបង្ហោះរូបបែបស្វីតៗ នៅលើបណ្តាញសង្គមដូចជា Instagram និង Facebook ជាដើមបើទោះបីជាវ័យជ្រេបន្តិចមែនក៏ស្នេហា  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មិនឲ្យចាញ់ក្មេងៗប៉ុន្មាននោះទេ។

ក្នុងនោះ ក៏ធ្វើឱ្យអ្នកគាំទ្រច្រណែននឹងគូស្វាមីភរិយាទាំងពីរនេះ មែនទែនតែម្តង ព្រោះរាល់សកម្មភាពគឺតែងតែស្វីតៗខ្លាំង ដែលនេះក៏បានសបញ្ជាក់ពីការយល់ចិត្តយល់ថ្លើម និង ការរស់នៅប្រកបដោយសុភមង្គលរបស់គូជីវិតមួយគូនេះផងដែរ និង ក៏ជាគំរូដ៏ប្រពៃសម្រាប់ប្តីប្រពន្ធផ្សេងទៀត យកទុកជាតម្រាប់ផងដែរ៕។

សូមទស្សនារូបភាពខាងក្រោម៖

គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ 
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ