ភ្នំពេញ៖ ចំពោះភាពល្បីល្បាញ និងកេរ្តិ៍ឈ្មោះ របស់តារាសម្តែងស្រី អៀ ម៉េងលិ គឺមហាជនប្រាកដជាធ្លាប់ស្គាល់តារាម្នាក់នេះមកហើយ តាមរយៈថតវីដេអូបទចម្រៀង ក៏ដូចជាការថតពាណិជ្ជកម្មផ្សេងៗនាពេលកន្លងមកផងដែរ។

ជាការពិតណាស់ ទន្ទឹមនឹងភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ តារាស្រីរូបនេះ ក៏មានសម្រស់ស្អាតមកពីធម្មជាតិមកតែម្តង មិនថារូបរាង ឬក៏ផ្ទៃមុខនោះឡើយ ដោយកន្លងមកទស្សនិក ប្រាកដជាធ្លាប់ឃើញហើយ ដោយសារកញ្ញា តែងបង្ហោះរូបភាពថ្មីៗជារឿយៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មកមើលសម្រស់តារាសម្តែងស្រីលិ ក្នុងឈុតប្រពៃណីបុរាណខ្មែរ និងឈុតសម្លៀកបំពាក់សម័យថ្មីវិញ ឃើញថាឈុតទាំងពីរនេះ គឺមានលក្ខណៈស្អាតម្យ៉ាងម្នាក់ ដោយឈុតប្រពៃណី គឺស្អាតតាមរបៀបស្រគត់ស្រគុំ តាមបែបនារីខ្មែរ ចំណែកឈុតសម័យថ្មី គឺស្អាតតាមរបៀបយុវវ័យ ឆើតឆាយ និងសុីវិល័យផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានពោលពាក្យសរសើរជាច្រើនទៅកាន់តារាស្រីរូបនេះ ដែលអាចស្លៀកសម្លៀកបំពាក់បានគ្រប់ទម្រ់ង គ្រប់ម៉ូតមិនថា ប្រពៃណី និងសម័យថ្មី គឺមើលទៅស្អាត សម គ្មានចំណុចខ្វះខាតសោះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

អៀ ម៉េងលិ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី
អៀ ម៉េងលិ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី
អៀ ម៉េងលិ ក្នុងឈុតសម្លៀកបំពាក់សម័យថ្មី
អៀ ម៉េងលិ ក្នុងឈុតសម្លៀកបំពាក់សម័យថ្មី
អៀ ម៉េងលិ ក្នុងឈុតសម្លៀកបំពាក់សម័យថ្មី
អៀ ម៉េងលិ ក្នុងឈុតសម្លៀកបំពាក់សម័យថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)