ភ្នំពេញ៖ ពីធីការិនីរាងតូចច្រឡឹងកញ្ញា Jimmy Meng បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិខ្មែរមានសញ្ជាតិអាមេរិកម្នាក់។ ម្យ៉ាងវិញទៀត ក្រោយទាក់ទងមើលចិត្តគ្នារយៈពេល២ឆ្នាំមកនេះ ជីវិតគូរបស់តារាស្រីរូបនេះពិតជាមានក្ដីសុខខ្លាំង ខណៈយល់ចិត្តស្គាល់គ្នាកាន់តែច្បាស់ ព្រមទាំងមានចំណុចល្អៗដូចគ្នាផងនោះ។
លើសពីនេះទៅទៀត គេសង្កេតឃើញនាង និងគូស្នេហ៍តែងតែទៅណាមកណាបណ្ដើរគ្នាជាគូ មិនដែលឃ្លានគ្នាសូម្បីមួយជំហាន។ ទន្ទឹមនឹងមានជីវិតគូផ្អែមដូចទឹកឃ្មុំ កញ្ញា Jimmy Meng ធ្លាប់ត្រូវបានមិត្តប្រុសបដិសេដស្នេហា ខណៈនាងបង្ហើបថាខ្លួនពេញចិត្តមិត្តប្រុសរបស់ខ្លួន កាលពី៥ឆ្នាំមុន។ បើទោះបីធ្លាប់មានរឿងមួុនេះកើតឡើងម្ដងរួច វាបានកែប្រែជីវិតគូនាងឲ្យក្លាយជាគូស្នេហ៍មួយដែលមនុស្សជាច្រើនប៉ងចង់បានជីវិតគូដូចនាងគ្រប់គ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កញ្ញា Jimmy Meng តែងតែបង្ហោះសារ និងវីដេអូនិយាយពីទំនាក់ទំនងគូជីវិតនាងស្ទើរតែគ្រប់ពេល តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំនោះ នាងបានបង្ហើបប្រាប់ថា គូស្មេហ៍របស់នាង ជាមនុស្សបប្រុសល្អ គ្មានចំណុចអាក្រក់ឡើយ។ ដោយនាងធ្លាប់គិតថា ចំណុចអាក្រក់សង្សាររបស់នាងមានតែមួយគឺ ការមិនចេះលួង តែពិធីការិនីរូបនេះបានបកស្រាយប្រាប់វិញថា វាមិនមែនជាចំណុចអាក្រក់ឡើយ តែនាងទេដែលមានទម្លាប់អាក្រក់ ពូកែខឹង ពូកែងរ ចូលចិត្តឲ្យគេលួង៕
credit វីដេអូ៖ 3fun Cambodia
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]