ភ្នំពេញ៖ កន្លងទៅច្រើនឆ្នាំមកហើយ ដែលសិល្បករ សិល្បការិនីខ្មែរល្បីៗប្រចាំប្រទេស បានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារ។ ដោយបច្ចុប្បន្ន គេសង្កេតឃើញជីវិតគ្រួសារតារាខ្មែរជាច្រើនគូ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗ ខណៈពួកគេរៀបការបង្កើតកូនរស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គលនោះ។

ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលសិល្បករដែលជាមេគ្រួសារ ពួកគេបានធ្វើជាស្វាមី និងប៉ាៗល្អ ជាគំរូដល់ក្មេងជំនាន់ក្រោយ តាមរយៈការបង្ហាញនូវទង្វើរ និងសកម្មភាពល្អៗចំពោះប្រពន្ធកូន។ ជាពិសេស អ្វីដែលគេតែងតែសង្កេតឃើញតារាប្រុសខ្មែរទាំងនោះ បានបែកចែកការរស់ក្នុងគ្រួសារ និងកន្លែងការងារដាច់ស្រលះពីគ្នាតែម្ដង។ ដោយនៅផ្ទះជាមួយភរិយា និងកូន ពួកគេតែងតែបង្ហាញអត្តចរិតកំប្លុកកំប្លែង លេងសើចច្រើនដើម្បីបង្កើនភាពរីករាយក្នុងគ្រួសារ តែបើនៅកន្លែងធ្វើការប៉ាសម័យថ្មីទាំងនោះ ពិតជាមានទំនួលខុសត្រូវ ម៉ឺងម៉ាត់ហ្មត់ចត់នឹងការងារគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សិល្បករខ្មែរដែលតែងតែត្រូវបានមហាជនស្ងើចសរសើរនូវលើទង្វើល្អ ធ្វើដាក់ប្រពន្ធកូន ពូកែខាងគ្រប់គ្រងគ្រួសារនោះមានដូចជា៖

១៖ លោក ជា វណ្ណារិទ្ធ

លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ ជាមួយភរិយា និងកូនប្រុសទាំងពីរ

២៖ លោក គឹម សីហា

លោក គឹម សីហា
លោក គឹម សីហា ជាមួយភរិយា និងកូនស្រី

៣៖ លោក ថមមី

លោក ថមមី
លោក ថមមី ជាមួយភរិយា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី