រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវមហាជនខ្មែរ ដឹងយ៉ាងច្បាស់ថា រូបលោក មិនត្រឹមតែជា តារាចម្រៀងល្បីម្នាក់នោះឡើយ ក្នុងនោះ រូបលោកតែងតែ មានវត្តមានក្នុងការងារសប្បុរសធម៌ជាច្រើនផងដែរ។

មិនតែប៉ុណ្ណោះ នរណាៗក៏ដឹងដែរថា តារាចម្រៀងរូបនេះ ទើបនឹងឡើងផ្ទះថ្មីធំស្កឹមស្កៃ មិនចាញ់លំដាប់សេដ្ឋីស្រុកខ្មែរ តម្លៃជាង ៦០ម៉ឺនដុល្លារឡើយដែលរូបលោក សម្រេចចិត្តទិញផ្ទះនេះ គឺដើម្បីបំពេញក្តីស្រមៃរបស់លោកប៉ា ខណៈរូបលោកជា កូនទោលក្នុងគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បងប្អូនបណ្តាអ្នកគាំទ្រ ធ្លាប់តែបានឃើញ រូបរាងខាងក្រៅផ្ទះរបស់តារាចម្រៀងរូបនេះ តែពេលថ្ងៃប៉ុណ្ណោះ ដែលមើលទៅ ត្រជាក់ចិត្តជាខ្លាំង ដោយសារផ្ទះទាំងមូលគឺ គ្របដណ្តប់ដោយពណ៌សភ្លឺ ព្រមជាមួយនឹង ការរំលេចពណ៌ទឹកមាសថែមទៀតនោះ កាន់តែទាក់ភ្នែក។ 

ទន្ទឹមនឹងនេះ ថ្មីៗនេះ ចំពេលបុណ្យសែននំលោកខែ តារាចម្រៀងរូបនេះ បានបង្ហាញទិដ្ឋភាពផ្ទះធំស្កឹមស្កៃរបស់ខ្លួន នៅពេលយប់ គឺពិតជា ស្អាតមិនចាញ់ពេលថ្ងៃប៉ុន្មានឡើយ ជាពិសេសគឺ ផ្ទៃផ្ទះទាំងមូលពណ៌សដូច្នេះ ពេលប៉ះជាមួយនឹង ពន្លឺទៀតនោះ មើលទៅកាន់តែស្អាតខ្លាំងឡើងមួយកម្រិតទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ករុណា ពេជ្រ
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ