រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីពេលកន្លងទៅនេះ តារាចម្រៀងជើងចាស់ អ្នកនាង ខាត់ សុឃីម និងស្វាមី បានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពេល ទិញរថយន្តថ្មីម៉ាក Luxus 570 ជិះទើបតែបាន ២០ថ្ងៃជាងសោះ បែរជា ទៅលក់វិញខាតដល់ទៅ ២ម៉ឺនដុល្លារ។
យ៉ាងណាមិញ មហាជនលើបណ្តាញសង្គមជាច្រើន ថាជា ហេតុផលសមរម្យហើយ ដែលរថយន្តថ្មីខ្លាញ់គោចេញពីឃ្លាំង លក់ទៅខាត់យ៉ាងដូច្នេះ តែប្រសិនបើក្រឡេកទៅមើល តារាស្រីរូបនេះវិញ មហាជនផ្ទុះការចាប់អារម្មណ៍រថយន្តទើបជិះ មិនទាន់បាន១ខែផង ស្រាប់តែលក់វិញ ធ្វើឲ្យមហាជន នឹកស្មានតែរូបនាង ត្រូវការប្រាក់ដើម្បីពង្រីកការរកស៊ី ភ្លាមៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ តារាស្រីរូបនេះ លក់រថយន្តចាស់ ដើម្បីបន្ថែមយករថយន្តស៊េរីខ្ពស់ជាងនេះ ដោយរថយន្តថ្មីនេះ ជារថយន្តម៉ាក Luxus 570 Kuro ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ ថ្មីស្រឡាងផ្នែកខាងក្នុង ស្រោបថង់ថ្មីៗ តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]