សហរដ្ឋអាមេរិក ៖ ពិតណាស់ តារាសម្តែងស្រីជើងចាស់ វ៉ាង ស្រីណូ ដែលមួយរយៈចុងក្រោយនេះ ហាក់ឃ្លាតឆ្ងាយការងារសិល្បៈជាខ្លាំង ហើយ ក្នុងនោះ មហាជនក៏បានជ្រាបច្បាស់ថា តារាស្រីរូបនេះ បានងាកទៅចាប់អាជីព ជាអ្នករកស៊ី ដែល រូបនាងមានលក់ សម្ភារប្រើប្រាស់របស់សុភាពនារីប្រេនៗជាច្រើនម៉ូត ច្រើនជម្រើស ដូចជា កាបូបដៃ ស្បែកជើង ក៏ដូចជា គ្រឿងតុបតែងមួយចំនួនលើរាងកាយមនុស្សស្រីផងដែរ។

ជាមួយគ្នានេះ ស្របពេល កូវីដនៅកម្ពុជា ហាក់មានសភាពរាងធូរស្រាលហើយនោះ តារាស្រីរូបនេះ បានហោះទៅដើរលេងកម្សាន្ត ដោយប្រើជីវិតហាយសូនៅលើទឹកដីសហរដ្ឋអាមេរិក ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា តែម្តង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ លើទឹកដីសហរដ្ឋអាមេរិក តារាស្រីរូបនេះ ជះលុយទិញសម្ភារប្រើប្រាស់យីហោល្បីៗ ចេញពីហាងធំៗនៅទីនោះផ្ទាល់តែម្តង ដែលគ្រាន់តែឃើញហើយ នារីៗណាក៏ច្រណែនដែរ លើសពីនេះទៅទៀត រូបនាង ក៏បានជួបជុំដើរផ្សារជាមួយនឹង តារាសម្តែង សារ៉ាយ សក្ខាណា នៅលើទឹកដីអាមេរិក ថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែង វ៉ាង ស្រីណូ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ