ភ្នំពេញ៖ តារាចម្រៀងលោក នីកូ និងអ្នកនាង ពេជ្រ សូលីកា ត្រូវបានមហាជនជាច្រើនចាត់ទុកជាដៃគូសិល្បៈដ៏សាកសមនឹងគ្នាបំផុត ក៏ព្រោះតែអ្នកទាំងពីរមានទាំងសមត្ថភាពនិងរូបសម្បត្តិស្រស់ស្អាតនិងសង្ហាដូចគ្នា។ មិនតែប៉ុណ្ណោះ គ្រប់វីដេអូដែលតារាប្រុសស្រីពីររូបនេះ ចូលរួមសម្ដែងជាមួយគ្នាមានភាពស៊ីចង្វាក់គ្នា មើលហើយមិនចេះទាស់ភ្នែកឡើយ។
ម្យ៉ាងវិញទៀត លោក នីកូ និងអ្នកនាង ពេជ្រ សូលីកា ក៏ជាមិត្តភក្ដិនឹងគ្នាតាំងពីពេលមិនទាន់ចូលច្រៀងមកម្ល៉េះ ដូច្នេះហើយ ទើបធ្វើឲ្យតារាទាំងពីរនាក់នេះមានភាពស្និទ្ធស្នាលជាមួយគ្នាបែបនេះ។ ក្នុងនោះដែរ ទោះបីចាប់ដៃគូគ្នាច្រៀងសម្ដែងអស់រយៈពេលជាច្រើនឆ្នាំ តែអ្នកទាំងពីរនៅតែអាចទាញចិត្តមហាជនឲ្យនៅស្រលាញ់ចូលចិត្តច្រើនដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញ លោក នីកូ មានទំនាក់ទំនងល្អជាមួយអ្នកនាង ពេជ្រ សូលីកា តែអ្វីដែលនឹកស្មានមិនដល់នោះ តារាប្រុសស្រីពីររូបនេះធ្លាប់មិននិយាយរកគ្នា ក្នុងអំឡុងពេលថតរឿង« អាពាហ៍ពិពាហ៍ចៃដន្យ» បើទោះបី មិននិយាយរកគ្នា តែពេលថតរឿងអ្នកទាំងពីរបានសម្ដែងបានយ៉ាងល្អ។ ដោយមូលហេតុដែលធ្វើឲ្យអ្នកទាំងពីរមិននិយាយ ក៏ព្រោះមានរឿងអន់ចិត្តទាស់សម្ដីគ្នាតិចតួច ប៉ុន្តែបច្ចុប្បន្នតារាចម្រៀងទាំងពីនាក់នេះនៅរាប់អានគ្នាធម្មតា ស្និទ្ធជាងមុនទៅទៀត៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]