តារាកម្សាន្ត: ក្រោយជោគជ័យខ្លាំងនៅក្នុងអាជីពជាសិល្បកររ៉េប និងPop របស់កម្ពុជាដ៏ល្បី លោកវណ្ណដា ក៏បានសាងភាពភ្ញាក់ផ្អើលសាជាថ្មីម្តងទៀតដល់អ្នកគាំទ្រ ក្រោយបង្ហោះរូបប៉ុន្មានសន្លឹក បង្ហាញកាយវិការ និងទឹកមុខដ៏ស្រស់សង្ហា រាងខ្ពស់ស្រឡះ អមដោយកូនឆ្កែតូចដ៏សែនCute រហូតធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកបញ្ចេញមតិសរសើរព្រោងព្រាតពេញហ្វេសប៊ុក និងមានអ្នកគាំទ្រលោកពោលសរសើរមិនដាច់ពីម៉ាត់ថា "គ្រាន់តែឈរក៏ជះរាងសង្ហារដែរ"

គួរកត់សម្គាល់ផងដែលថា ត្រឹមតែរយ:ពេល២ម៉ោងដ៏ខ្លីសោះ រូបរបស់តារាចម្រៀងដ៏ល្បី វណ្ណដា រូបនេះដែលបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ទទួលបានការចុចពេញចិត្តពីសំណាក់អ្នកគាំទ្រដល់ទៅ១ម៉ឺន៧ពាន់នាក់ និងចុចស៊ែររហូតដល់ទៅជិត២ពាន់នាក់ឯណោះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញថាតើ តារាប្រុសរូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា