ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ ពិធីការិនី កែវ ចាន់និមល កំពុងតែទទួលបានការចាប់អារម្មណ៍ និងឡើងកូដខ្លាំង នៅក្នុងសង្គមសិល្បៈ ដែលគ្រប់កម្មវិធី មិនថាតូច​​ ឬធំ សុទ្ធតែឃើញវត្តអ្នកនាងជានិច្ច ដោយសារតែទេពកោសល្យក្នុងការនិយាយ និងសមត្ថភាពដ៏ប៉ិនប្រសប់របស់នាង។  

បើក្រឡេកមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ ក៏មានភាពហាយសូរមិនចាញ់ តារាស្រីដទៃប៉ុន្មានទេ ដែលតែងតែប្រើពេលវេលាសប្បាយ​​ និងជួនកាលយកពេលដើរលេងក្រៅប្រទេស ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ ឡើងរំភើយ។ ជាងនេះទៅទៀត បើមើលពីសម្រស់របស់ពិធីការិនីឆ្នើមរូបនេះវិញ ទោះបីមមាញឹកនឹងការងារយ៉ាង ណាក៏ដោយក៏សម្រស់របស់អ្នកនាងនៅតែស្រស់ស្អាត និងលេចធ្លោជាងមុនទៀត ទោះជាវ័យកាន់តែទៅ មុខ និងកូនធំទន្ទឹមខ្លួនហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលធ្វើឲ្យទស្សនិកជនរាល់គ្នា ​មានការចាប់អារម្មណ៍ខ្លាំងនោះ កាលពីថ្មីៗនេះ​នៅគណនីហ្វេសប៊ុកជាផ្លូវការរបស់ អ្នកម្តាយសម័យថ្មីនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលបានរៀបចំតុបតែងខ្លួន ក្នុងឈុតអៀបក្រហមឆ្នូតរឹបរាង ដែលបានបញ្ចេញរាងឡើងខ្ងង់ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់។ ដូចវ័យត្រឹមតែ២០ឆ្នាំ ខណៈដែលអ្នកនាងមានវ័យ៣០ក្រាស់ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល