រាជធានីភ្នំពេញ ៖ ប្រឡូកក្នុងសិល្បៈច្រើនឆ្នាំហើយក្តី តែតារាសម្តែងស្រី ទឹម រដ្ឋា នៅតែទទួលការគាំទ្រ ពីមហាជនខ្មែរដូចពេលមុនៗ មិនតែប៉ុណ្ណោះ តារាសម្តែងស្រីរូបនេះ ក៏ត្រូវគេ ចាប់អារម្មណ៍តាមរយៈ ការងារជាមូដែលបង្ហាញម៉ូតផងដែរ។

ទន្ទឹមនឹងនេះ បណ្តាហ្វេនៗរបស់តារាស្រីរូបនេះ នរណាៗក៏ដឹងដែរថា រូបនាង នៅមិនទាន់ធ្វើចិត្តបាននៅឡើយ ចំពោះ ការចែកឋានរបស់អ្នកម៉ាក់ ខណៈគិតមកដល់ពេលនេះ គឺ១ឆ្នាំហើយ ក៏ពិតមែន តែរាល់ពេល ដែលនិយាយពីប្រធានបទ ទាក់ទងនឹងអ្នកម៉ាក់ តារាស្រីរូបនេះ ទប់ទឹកភ្នែកមិនរួចទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ការពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានទម្លាយពីការពិតនោះគឺ តាមការគិតរបស់រូបនាង គឺអ្នកម៉ាក់ស្លាប់ ព្រោះបានពិសាអំបិល ដោយសារតែ ជំងឺបេះដូងរីករបស់អ្នកម៉ាក់ តម្រូវឲ្យតម អំបិល និងកំណត់ឲ្យផឹកទឹកបានតែ ១លីត្រតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយរូបនាងគិតយ៉ាងដូច្នេះ ដោយសារតែ មុនពេលស្លាប់ អ្នកម៉ាក់នៅមើលការLive លើបណ្តាញសង្គម ដោយបានពិសា ងាវហើយឃើញ មានចានអំបិលនៅលើតុ។

លើសពីនេះទៅទៀត រូបនាងបន្តថា រាល់ពេលខ្លួនថតចប់ អ្នកម៉ាក់តែងចុះមកក្រោមផ្ទះ ដើម្បីរៀបម្ហូបឲ្យកូនហូប ប៉ុន្តែ បែរជាថ្ងៃនោះ គឺឃើញអ្នកម៉ាក់សន្លប់ស្តូក នៅជិតជណ្តើរបាត់ទៅហើយ មិនតែប៉ុណ្ណោះ រូបនាងបានរត់ទៅធ្វើ ទឹកក្រូចឆ្មា ទឹកឃ្មុំឲ្យម៉ាក់ពិសា ដូចសព្វដង ទាល់តែដាក់ចូលមាត់ ទើបដឹងថា ម៉ាក់ស្លាប់បាត់ទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ទឹម រដ្ឋា
តារាស្រី ទឹម រដ្ឋា
តារាស្រី ទឹម រដ្ឋា និងអ្នកម៉ាក់
តារាស្រី ទឹម រដ្ឋា និងអ្នកម៉ាក់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា