ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជនច្រើនលើសលប់ ក្រុមហ៊ុន «ASPOR» អេឡិចត្រូនិក ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនាំចូលគ្រឿងបរិក្ខារទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ ពិសេសឈុតធុងបាសខារ៉ាអូខេ កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ បានតែងតាំងតារាចម្រៀងក្នុងផលិតកម្មសាន់ដេចំនួន២រូបទៀតហើយ គឺលោក ចឺម និងកញ្ញា វិរៈ និច្ច ជាទូតសុឆន្ទៈប្រចាំប្រទេសកម្ពុជា។


តារាចម្រៀងលោក ចឺម និងកញ្ញា វិរៈ និច្ច បានឲ្យដឹងថា អ្នកទាំងពីរពិតមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាព ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសពួកគេតំណាងឲ្យម៉ាកសញ្ញា «ASPOR» ដែលជាម៉ាកល្បីកំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា លី សាមឺឌី អគ្គនាយកក្រុមហ៊ុន «ASPOR» បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកជ្រើសរើសតារាចម្រៀងទាំងពីរខាងលើមកធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន បន្ថែមលើទូតសុឆន្ទៈផ្សេងទៀតដែលមានស្រាប់ ក៏ព្រោះតែលោកឧកញ៉ាបានមើលឃើញថាលោក ចឺម និងកញ្ញា វិរៈ និច្ច កំពុងតែមានប្រជាប្រិយភាព វាសាកសមនឹងក្រុមហ៊ុនរបស់លោក ដែលទទួលបានការគាំទ្រលើទីផ្សារបច្ចុប្បន្នផងដែរនោះ។


សូមបញ្ជាក់ផងដែរថា «ASPOR» ជាក្រុមហ៊ុនមួយផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសគ្រឿង Accessories ផ្សេងៗដូចជា ឆ្នាំងសាកទូរស័ព្ទ, Power Bank, ឈុតការ៉ាអូខេ និងកាស់ស្ដាប់ ជាដើមនោះ សុទ្ធសឹងតែមានគុណភាពល្អលំដាប់អន្តរជាតិ ពេញនិយមច្រើនក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស។


សម្រាប់តំណែងទូតសុឆន្ទៈនេះផងដែរ «ASPOR» តារាចម្រៀងលោក ខាន់ ជេមស៍ ក៏កំពុងតែក្ដាប់តំណែងនេះជាង១ឆ្នាំមកហើយ និងពេលនេះតារាសម្លេងផ្អែមរូបនេះបានវិវឌ្ឍខ្លួនក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលបន្ថែមទៀតផងដែរ។ លោកឧកញ៉ា លី សាមឺឌី បន្ថែមជាចុងក្រោយថា វត្តមានរបស់លោក ចឺម និងកញ្ញា វិរៈ និច្ច នឹងធ្វើឲ្យក្រុមហ៊ុន «ASPOR» កាន់តែមានប្រជាប្រិយភាពថែមមួយកំរិតទៀត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]