រាជធានីភ្នំពេញ ៖ ម្ចាស់បទ «ជីវិតកម្មករឆ្លងដែន» អតីតតារាចម្រៀង សែម សង្វាត ត្រូវបានគេដឹងថា រូបលោក កំពុងមានជំងឺប្រចាំកាយ ម្តងធ្វើទុក្ខ ម្តងអត់ មិនតែប៉ុណ្ណោះ ត្រូវរកស៊ីចិញ្ចឹមម្តាយ បងស្រី និងកូន៣នាក់ទៀត ក្នុងបន្ទុក ខណៈផ្ទះក៏ត្រូវជួលគេ រីឯតូបក៏ត្រូវជួលគេ ទាំងនេះធ្វើឲ្យ អតីតតារាចម្រៀងរូបនេះ ត្រូវខំប្រឹងលក់ដូរបើទោះបី ជំងឺធ្វើទុក្ខក៏ដោយ។
ជាងនេះទៅទៀត រូបលោក ក៏ធ្លាប់បើកកកាយ ជីវិតរស់នៅបច្ចុប្បន្នកំពុងតែ ប្រសើរឡើងទៅហើយ ដោយសារតែ មានបងប្អូនមួយចំនួន ស្គាល់ជួយរូបលោកខ្លះៗ មិនតែប៉ុណ្ណោះ កាលពី៤ខែមុននេះ រូបលោកក៏ទើបនឹងទទួលបាន ការឧបត្ថម្ភពី អ្នកស្រី ទ្រី ដាណា ទឹកប្រាក់២០០០ដុល្លារផងដែឬ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ក្រោយស្ងាត់ដំណឹងត្រឹមតែ ប៉ុន្មានខែសោះ ពេលនេះ រូបលោកបានទម្លាយរូបភាព គេងស្កូកស្តឹងលើគ្រែនៅមន្ទីរពេទ្យ រូបរាងប្រែជា ស្គមស្គាំងខ្លាំង ឃើញតែឆ្អឹម ហើយថែមទាំងមាន បំពាក់អុកស៊ីសែនជំនួយដង្ហើមផងដែរ ជាមួយគ្នានេះ រូបលោក ក៏បានដង្ហើយហៅជំនួសពីបងប្អូនខ្មែរខ្លះផងដែរ ព្រោះការព្យាបាលត្រូវការថ្នាំច្រើន។
ដោយក្នុងនោះ រូបលោក ប្រាប់ឲ្យដឹងថា ៖
ដើម្បីមើលរូបភាពឲ្យបានច្បាស់ សូមចុចនៅទីនេះ ៖ Sangvath Sem | Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]