តារាកម្សាន្ត÷ ជាដំណឹងដ៏សែនរន្ធត់ និងតក់ស្លុតជាក្រៃលែង ក្រោយពេលដែល លោកសែម សង្វាត អតីតតារាចម្រៀងមួយរូបដ៏មានទឹកដមសំនៀងពិរោះនិងជាម្ចាស់បទ ជិវីតកម្មករឆ្លងដែន បានទទួលមរណភាពហើយនៅយប់ថ្ងៃទី ៣០រំលងចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ នាវេលាម៉ោង១២:១០នាទី ដោយសារជំងឺប្រចាំកាយ នេះបើយោងតាមការបញ្ជាក់ពីសំណាក់កូនប្រុសរបស់លោក។

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅក្នុងបទសម្ភាសន៍ជាមួយនឹងនាទីសិល្បករកម្ពុជា លោកសែម សង្វាត ក៏ធ្លាប់បានប្រាប់ដល់មហាជនថា លោកមានជំងឺក្រពះ ពោះវៀនរុាំងរ៉ៃ ដោយសារតែក្រពះរបស់លោកវាដាច់សរសៃឈាម ព្រមទាំងមានជំងឺទាក់ទងនឹងថ្លើមក្រិនដល់កម្រិត ហើយក៏មានគ្រោះក្នុងប្រមាត់ ដែលធ្វើឲ្យលោកឧស្សាហ៍ពុលចំណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាចុងបញ្ចប់ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់តារាចម្រៀងរូបនេះ ទៅកាន់សុគិតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត
លោក សែម សង្វាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សែម សង្វាត