រាជធានីភ្នំពេញ ៖ ជឿជាក់ថា នៅមានបងប្អូនជាច្រើន នៅចងចាំ ក្រុមចម្រៀងល្បីឈ្មោះ EV Band កាលពីកំឡុង ២០ឆ្នាំមុន ដែលក្រុមចម្រៀងនេះ មានសមាជិកតារាចម្រៀងយុវវ័យតែ ៥រូបប៉ុណ្ណោះ ក្នុងនោះ មានតារាចម្រៀង ឱក សុគន្ធកញ្ញា តារាចម្រៀង យក់ ថិតរដ្ឋា តារាចម្រៀង សែម សង្វាត តារាចម្រៀង បូ វិចិត្រ និងតារាចម្រៀង ឃុំ ប៉ុណ្ណាដែត។

ជាមួយគ្នានេះ ក្រោយពេលក្រុមនេះ ត្រូវបានរំសាយហើយនោះ តារាចម្រៀងទាំងប៉ុន្មានដួងនេះ ក៏បានត្រួសត្រាយផ្លូវដើររៀងខ្លួន រហូតដល់ពេលបច្ចុប្បន្ននេះ វាសនាអ្នកទាំង៥ បែរជាខុសគ្នាឆ្ងាយស្រលះ ក្នុងនោះ មានខ្លះរស់នៅសែនសុភមង្គល មានជីវិតយ៉ាងពោរពេញ ផ្ទុយទៅវិញ អ្នកខ្លះទៀត បែរជា ត្រូវរស់នៅទាំងវេទនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា ជាសមាជិកម្នាក់ក្នុងចំណោមអ្នកទាំង៥ ដែលគេឃើញមានជីវិត ត្រចះត្រចង់ជាងអ្នកដទៃ ដោយក្នុងនោះ រូបនាង បានក្លាយជាកំពូលតារាចម្រៀងលំដាប់ប្រទេស ទៅណាមកណាក៏គេឯងស្គាល់ គាំទ្រ ព្រមទាំងមានជីវិតគ្រួសារយ៉ាងសុភមង្គមថែមទៀតផង។

ចំណែក តារាចម្រៀងប្រុសស្រី លោក ឃុំ ប៉ុណ្ណាដែត និងអ្នកស្រី យក់ ថិតរដ្ឋា បានសម្រេចចិត្តចាប់ដៃគ្នាជា គូស្វាមីភរិយានិងគ្នា រហូតមកដល់ពេលនេះ អ្នកទាំង២ មានចំណងដៃកូន៣នាក់ហើយ រីឯ ជីវភាពរស់នៅវិញ គឺធូរធាខ្លាំង ខណៈស្វាមី បានបញ្ឈប់ការងារសិល្បៈយូរឆ្នាំ ងាកទៅចូលបម្រើការងាររដ្ឋវិញ ដែលថ្មីៗនេះ អ្នកទាំងពីរ បានបើកបង្ហាញ គម្រោងលក់ដីឡូត៌ថែមទៀតផង។

យ៉ាងណាមិញ តារាចម្រៀង បូ វិចិត្រ ក្រោយបាត់មុខអស់ច្រើនឆ្នាំ ចុងក្រោយបែរជា ត្រូវគេប្រទះឃើញ ប្រើជីវិតយ៉ាងវេទនា ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ះត្រូវក្បាល ធ្វើឲ្យរូបលោក មានសភាពមិនប្រក្រតី ហើយគ្រួសារវិញ ក៏ស្ថិតនៅក្នុងជីវភាពលំបាកថែមទៀតផង។

ចំណែកសមាជិកចុងក្រោយ គឺលោក សែម សង្វាត ដែលទើបនឹង ទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដែលមុនពេលស្លាប់នេះ រូបលោកត្រូវគេ ដឹងថា កំពុងតែរស់នៅយ៉ាងលំបាក ដោយរូបលោកមានជំងឺប្រចាំកាយច្រើនមុខ ហើយត្រូវរ៉ាប់រងចិញ្ចឹមគ្រួសារទាំងមូលថែមទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
  តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី
រូបភាព
   លោក ឃុំ ប៉ុណ្ណាដែត និងអ្នកស្រី យក់ ថិតរដ្ឋា
រូបភាព
លោក បូ វិចិត្រ រូបថតកាលពី២ឆ្នាំមុន
លោក បូ វិចិត្រ រូបថតកាលពី២ឆ្នាំមុន
លោក សែម សង្វាត
លោក សែម សង្វាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត