ភ្នំពេញ៖ ដៃគូសិល្បៈដ៏សាកសមរវាងលោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ចាប់តាំងពីពេលប្រកួតFreshieជាប់ចំណាត់ថ្នាក់លេខ១ កាលពី២០០៧មក អ្នកទាំងពីរតែងតែចាប់ដៃគូគ្នាធ្វើការបានយ៉ាងល្អគួរឲ្យសរសើរ។ ជាពិសេស បច្ចុប្បន្នតារាប្រុសស្រីទាំងពីរូបនេះ ក៏ជាពិធីករពិធីការិនីឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរ។

លើសពីនេះទៅទៀត លោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ក៏ជាសិល្បករសិល្បៈការិនីដែលទទួលបានប្រជាប្រិយភាពខ្លាំង មានអ្នកគាំទ្រច្រើន។ បើនិយាយពីការងារសិល្បៈវិញ អ្នកទាំងពីរមានភាពមមាញឹកជាមួុយការងារច្រើន សឹងតែគ្មានពេលទំនេរតែម្ដង បើទោះបីតារាប្រុសស្រីមួយគូនេះ មិនសូវទទួលថតខ្សែភាពយន្តដូចជាតារាដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ជឿជាក់ថាប្រិយមិត្តជាច្រើនធ្លាប់តែឃើញ លោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន តែងខ្លួនស្លៀកឈុតបុរាណ និងសម័យមើលទៅស្រស់ស្អាត និងសង្ហា។ តែបើងាកទៅមើលរូបភាពថ្មីប៉ុន្មានសន្លឹក ដែលតារាប្រុសស្រីពីរដួងនេះតែងខ្លួនស្លៀកពាក់បែបចាស់ជរា ឃើញថាប្លែកភ្នែក មើលសឹងតែមិនស្គាល់។ ពិតណាស់ បើទោះបីតុបតែងស្លៀកពាក់ជាមនុស្សចាស់ តែមើលទៅសម្រស់អ្នកទាំងពីនៅតែស្អាតមិនចាញ់ស្លៀកឈុតសម័យឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ
កញ្ញា ហ៊ិន ចាន់នីរ័ត្ន
កញ្ញា ហ៊ិន ចាន់នីរ័ត្ន
កញ្ញា ហ៊ិន ចាន់នីរ័ត្ន
កញ្ញា ហ៊ិន ចាន់នីរ័ត្ន​និងលោក ជា វណ្ណារិទ្ធ
កញ្ញា ហ៊ិន ចាន់នីរ័ត្ន​និងលោក ជា វណ្ណារិទ្ធ
កញ្ញា ហ៊ិន ចាន់នីរ័ត្ន​និងលោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន