ភ្នំពេញ៖ បើនិយាយដល់គូស្វាមីអ្នកសិល្បៈមានចំណងអាពាហ៍ពិពាហ៍រឹងមាំយូរឆ្នាំ ជឿជាក់ថាប្រិយមិត្តច្បាស់ជាដឹងដល់អ្នកនាង យក់ ថិតរដ្ឋា មុនគេ។ ពិតណាស់ តារាស្រីរូបនេះបានរៀបការអស់រយៈពេល ១៦ឆ្នាំហើយបើគិតមកទល់នឹងពេលនេះ តែអ្វីដែលគេសម្គាល់ឃើញ នាងពិតជាបានសាងគ្រួសារមួយយ៉ាងមានសេចក្ដីសុខ ខណៈបច្ចុប្បន្នមានកូនដល់ទៅ៣នាក់ ហើយកូនប្រុសច្បងក៏ធំសឹងតែពេញកម្លោះនោះ។
លើសពីនេះទៅទៀត ទោះរៀបការក្បែរ២០ឆ្នាំ តែអ្នកនាង យក់ ថិតរដ្ឋា ពិតជាបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនប្រាថ្នាចង់ជីវិតប្ដីប្រពន្ធ និងគ្រួសាររុងរឿងដូចនាងគ្រប់ៗគ្នាតែម្ដង។ ម្យ៉ាងវិញទៀត គេក៏ឧស្សាហ៍ឃើញតារាស្រីជើងចាស់រូបនេះ បង្ហោះរូបស្និទ្ធស្នាលជាមួយស្វាមីយ៉ាងផ្អែមល្ហែម អមជាមួយសារខ្លីៗស្វីតៗ ធ្វើឲ្យហ្វេនលួចច្រណែនគ្រប់ពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់ដឹង និងឃើញរួចមកពីក្ដីសុខក្នុងគ្រួសារអ្នកនាង យក់ ថិតរដ្ឋា តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះតារារូបនេះ បានបង្ហោះរូបជុំគ្រួសារជាមួយសាមី និងកូនទាំងបីរបស់នាងផងដែរ។ ដោយរូបភាពទាំងនោះ មើលទៅពិតជាសាមញ្ញ តែបើមើលកាន់តែយូរទើបដឹងថាមានសុភមង្គលខ្លាំងប៉ុណ្ណា ម្យ៉ាងរូបភាពថ្មីនេះនាងបាននាំគ្រួសារទៅលំហែកាយ ដើរកម្សាន្តជាលក្ខណៈគ្រួសារផងដែរ។
ក្នុងនោះដែរ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គម និងហ្វេនៗបាឃើញរូបភាពគ្រួសារតារារូបនេះរួច ពួកគេបានពោលពាក្យសរសើរពីជីវិតគ្រួសារដ៏មានក្ដីសុខរបស់នាងគ្រប់គ្នាពេញៗមាត់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]